ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បម្រុងបើក​សេវា​ផ្លូវភេទ​យ៉ាង​ចំហ​តែ​ម្តង..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​គណៈកម្មការ​ចម្រុះមិន​បាន​ដកហូត​សម្ភារ​ផ្សេង​ៗ​ ដែល​មិន​ពាក់ព័ន្ធ​ឡើយ ហើយក៏​​បានឱ្យ​​ម្ចាស់​ទីតាំង​ ​ធ្វេ​ី​ការ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ផង​ដែរ ។ វត្ថុតាងឃើញជាក់​មាន​ ១-​ដកហូត​រូបភាព​អាសអាភាស​ទាំងអស់…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​គណៈកម្មការ​ចម្រុះមិន​បាន​ដកហូត​សម្ភារ​ផ្សេង​ៗ​ ដែល​មិន​ពាក់ព័ន្ធ​ឡើយ ហើយក៏​​បានឱ្យ​​ម្ចាស់​ទីតាំង​ ​ធ្វេ​ី​ការ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ផង​ដែរ ។ វត្ថុតាងឃើញជាក់​មាន​ ១-​ដកហូត​រូបភាព​អាសអាភាស​ទាំងអស់ ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​លើ​ជញ្ជាំង​ ។ ២-​ផ្អាក​អាជីវ​កម្ម​នេះ ជា​បណ្តោះអាសន្ន​រង់ចាំ​បំពេញបែបបទ និង​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវ​កម្ម​វិញ​បាន​។ ៣-​មិន​អនុ​ញ្ញា​ឲ្យ​ដាក់​តាំង​រូបភាព​អាសអាភាស ឬ​ខ្លឹមសារ​ផ្សេង​ៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​ និង៤-​ហាម​ដាច់ខាត​ធ្វើ​អាជីវកម្ម​បម្រើសេវា​ផ្លូវភេទ ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​យក​ទីតាំង​អាជីវកម្ម​ប្រព្រឹត្តបទល្មើស​ផ្សេង​ៗ​ ។

សូមរំលឹកថា អា​ជ្ញា​ធរ​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​អាជីវកម្ម​មួយ​កន្លែង​ដែល​ត្រៀម​បើក​ហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ។ លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ បាន​ដឹក
នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​អាជីវកម្មរបស់​ជនជាតិ​ចិន ដែល​ត្រៀម​បើកហាង​ម៉ា​ស្សាស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨​ តុលា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​7Eo ផ្លូវ​លេខ​១៧២ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​​ឱ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​ឲ្យ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ លោក ថោ​ង ពិសិដ្ឋ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខណ្ឌ និង​លោក ហែម វ​ណ្ណា អធិការ​ង​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​កម្មក​ការ​ចម្រុះ ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​អាជីវកម្ម មួយ​កន្លែង របស់​ជនជាតិ​ចិន ដែល​ត្រៀម​រៀបចំ​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ដែល​មាន​យីហោ​ «​ឡុ​ង​ពាន អ៉ី​ឡុ​ង​វ័ន ងូតទឹក»​។

ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​រក​ឃើញ​ថា ទីតាំង​ខាងលើ​បាន​ត្រៀម​បើក​ប្រកប​អាជីវកម្ម ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​មាន​បង្ហាញ​នូវ​ផ្ទាំង​រូបភាព​អាសអាភាស​ជា​ច្រេ​ី​ន​ផ្ទាំង ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្ប​ធ៌​ម​ជាតិ តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ រួម​ទាំង​មាន​ស្រោមអនាម័យ ដែល​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ