ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្វី​ប្លែក​នៅ​លើ​មហាវិថី​តេ​ជោ​សែន ហៅ​ផ្លូវ​60​ម៉ែត្រ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ចុះ​ព​ន្លឿ​ន​គម្រោង​ពង្រីក​លំហ​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ ឬ​​ផ្លូវ​៣០ម៉ែត្រ ឬមហាវិថីសម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយនឹង​ផ្លូវ​២៧១ អោយ​ហើយ​នៅ​ចុងឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ចុះ​ព​ន្លឿ​ន​គម្រោង​ពង្រីក​លំហ​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ ឬ​​ផ្លូវ​៣០ម៉ែត្រ ឬមហាវិថីសម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយនឹង​ផ្លូវ​២៧១ អោយ​ហើយ​នៅ​ចុងឆ្នាំ​២០១៩​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយ ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​ក្រុម​កម្មករ​ជំនាញ​ត្រូវ​សម្រុក​ការ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ​ ឬ​ផ្លូវ​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយនឹង​ផ្លូវ​២៧១ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ អោយ​ហើយ​តាម​ផែនការ​កំណត់ ខណៈ​បច្ចុប្បន្ន​ផ្លូវ​ខាងលើ​នេះ មាន​លក្ខណៈ​តូច​ចង្អៀត​ពិបាកធ្វើ​ដំណើរ​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ ។

ការ​សម្រុក​ស្ថាបនា​គម្រោង​ពង្រីក​ច្រកចូល​ផ្លូវ​២០​ម៉ែត្រ​ អោយ​កាន់​តែ​ធំ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ បាន​ដោះស្រាយ​ផល​ប៉ះ​ពាល់​ជូន​ប្រជាពលរដ្ឋ​ដែល​លំនៅ​ដ្ឋា​ន នៅ​ទីនោះ​រួចរាល់ ដោយ​អនុវត្ត​តាម​រូបមន្ត​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ ។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា ផ្លូវ​នេះ​ ជា​ប្រព័ន្ធ​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដែល​ជួយ រំដោះ​ចរាចរណ៍​ចេញចូល​ក្នុង​ក្រុង​យ៉ាង​សំខាន់ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​យ៉ាង​មមារញឹក​ ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ ង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ តាម​ការ​ចុះ​ពិនិត្យ​មើល​ជាក់ស្ដែង ​ការ​បើក​លំហរ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុន​សែន ឬ​ហៅផ្លូវ​៦០​ម៉ែត្រ នៅ​ចំណុចប្រសព្វ​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​មុនី​វង្ស​នេះ លោកឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ក្រុមហ៊ុន ING ជំរុញ​ការ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​រួច​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ ៩​វិច្ឆិកា​ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ចំពោះ​ផល​ប៉ះពាល់​ផ្ទះ ប្រជាជន​បាន​ឯកភាព​ទទួលយក​ផ្ទះថ្ម​ថ្មី​ ដែល​ក្រុម​ហ៊ុន​សង់​ចែក​ជូន​ដោយ​សេចក្តី​រីករាយ ដើម្បី​បាន​បើក​ការដ្ឋាន​ផ្លូវ​អ៊ុត​កៅស៊ូ ដាក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នៅ​ចុងឆ្នាំ​២០១៩​នេះ ។

ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញក្នុង​ថ្ងៃ​ដដែល បាន​ប្រាប់​កោះសន្តិភាព​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​ថា ទី​នេះ​ឈ្មោះ​មហាវិថី​តេ​ជោ​សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ ប៉ុន្តែ​តាម​ពិត​ជាក់ស្តែង «មាន​តែ​៣០​ម៉ែត្រ​» ទេ ។ ចំណែក​ខាង​ៗជា​ចិញ្ចើម​អត់​សណ្តាប់ធ្នាប់​៣០​ម៉ែត្រ​ទុក​ចោល ។

មន្ត្រី​ដដែល​ថា ចាក់​ក្រាល​កៅស៊ូ​តែ​៣០​មែ​៉​ត្រ គួរ​ហៅ​៣០​ម៉ែត្រ ទើប​មិន​បោកប្រាស​់មហាជន ។ មន្ត្រី​ដដែល​​និយាយ​តិច​ៗ​ថា ក្រុមហ៊ុន​មួយ​នេះ គោរព​តាម​កិច្ចសន្យា​យឺត​ពេល ។ ​ម្យ៉ាងទៀត មានការ​សង្ស័យ​ដោយ​បារម្ភ​ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់​ខ្លាច​យឺត ខ្លាច​បង្កើត​បញ្ហា​យឺត នៅ​ពេល​ណាមួយ​ ប្រសិនបើ​នៅ​យឺត​បែប​នេះ ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ទំនង​ក្រុមហ៊ុន​ឧកញ៉ា អុ​ឹ​ង ប៊ុ​ន​ហ៊ូ​វ នឹង​កែប្រែ​នូវ​ភាពយឺត​យ៉ាវ​មិន​ខាន ព្រោះ​មហា​ជន​កំពុង​ចាប់អារម្មណ៍ ។

អត្ថបទសរសេរ ដោយ