មេបញ្ជាការ​ប៉េ​អឹ​ម​ចុះ​សួរសុខទុក្ខ​កូនចៅ​កំពុង​សម្រាកព្យាបាល​​ជំងឺ​


រាជធានី​ភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​១៧ ​តុលា ​បាន​ដឹកនាំ​មេបញ្ជាការ​រង សេនាធិការ​រង មេបញ្ជាការ អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ និង​នាយ​ទាហាន នៃ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញជា​ច្រើន​រូបចុះ​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការ​រងនៃ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរកំពុង​សំរាក​ព្យាបាល​ពេទ្យឯកជន ស្ថិត​ក្នុង​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បង្ហាញ​នូវ​មនោសញ្ចេតនាព្រួយបារម្ភ ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​ជា​មិត្ត​រួមការ​ងារ ស្ថិត​ក្រោម​ឱវាទ​ផ្ទាល់​របស់​លោក និង​បាន​ផ្តាំផ្ញើ​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី សូមកុំ​បារម្ភ​រាល់​ការ​ចំណាយ​ព្យាបាល​អ្វី​ឲ្យ​សោះ ការ​ចំណាយ​ទាំងអស់ អង្គភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធានា​រ៉ាប់រង​ទាំងស្រុង ធ្វើ​យ៉ាងណា​សូម​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដូច​ដើម​។

ក្នុង​ឱកាស​សួរសុខទុក្ខ នេះ​ផង​ដែរ ក្រុមការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​នាំ​យក​ភេសជ្ជៈ​០៦​កែស ផ្លែ​ឈើ​០១​កន្ត្រក និង​ថវិកា​ផ្ទាល់ខ្លួន​មួយ​ចំនួន របស់​មេបញ្ជាការ​រង សេនាធិការ​ង និង​មេ​បញ្​ជាការ​ខណ្ឌ​ទាំង​១៤ ដែល​ជា​មិត្ត​រួមការ​ងារ​ក្នុង​អង្គភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ជូន​លោក​ឧត្តម​សេនីយ៍ត្រី គង់ គី​នី ដើម្បី​ទុកជា​អំណោយ​សួរសុខទុក្ខ និង ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ