ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ ៣អាច​ឱ្យ​អ្នករក​ចំណូល​បាន​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍

4 ឆ្នាំ មុន

ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​កម្សាន្ត​កាយ និង​អារម្មណ៍​បន្ទាប់​ពី​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម មនុស្ស​ខ្លះ​ទៀត​ចាត់​ទុក​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​រក​ចំណូល​បន្ថែម និង​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​នានា​ទៅ​វិញ​។ ប្រាកដ​ណាស់ អ្នកមាន​ជម្រើស​ជា​ច្រើន​ដែល​ជួយ​ឲ្យ​អ្នក​បង្កើន​ប្រាក់​ចំណូល​កំឡុង​ពេលទំនេរ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ ដូច្នេះ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍ អ្នក​អាច​សាកល្បង​គំនិត​ខាងក្រោម​នេះ​បាន​៖ ១….

ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​កម្សាន្ត​កាយ និង​អារម្មណ៍​បន្ទាប់​ពី​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម មនុស្ស​ខ្លះ​ទៀត​ចាត់​ទុក​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​រក​ចំណូល​បន្ថែម និង​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​នានា​ទៅ​វិញ​។ ប្រាកដ​ណាស់ អ្នកមាន​ជម្រើស​ជា​ច្រើន​ដែល​ជួយ​ឲ្យ​អ្នក​បង្កើន​ប្រាក់​ចំណូល​កំឡុង​ពេលទំនេរ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ ដូច្នេះ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍ អ្នក​អាច​សាកល្បង​គំនិត​ខាងក្រោម​នេះ​បាន​៖

១. ធ្វើ​ជា​អ្នកបើកបរ​ក្រៅ​ម៉ោង​៖
ថ្ងៃ​ចុង​ស​ប្តា​ហ៍​ជា​ថ្ងៃ​ដែល​មនុស្ស​ភាគច្រើន​ចេញ​ដើរ​កម្សាន្ត​ទាំង​គ្រួសារ ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ចង់​បើកបរ​ដោយ​ខ្លួនឯង​ដែរ​។ ដូច្នេះ​ដោយ​គ្រាន់តែ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នកបើកបរ​ឲ្យ​ក្រុមហ៊ុន​ដូច​ជា Grab អ្នក​អា​ចរក​ចេញពីផ្ទះ និង​រក​ចំណូល​បាន​យ៉ាង​ងាយ​ពី​ការ​ជូន​ភ្ញៀវ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​។ អ្វី​ដែល​គួរ​កត់សម្គាល់​គឺ​ប្រាក់​ចំណូល​ពី​ការ​បើកបរ​នេះ​អាច​មិន​ទៀងទេ​ព្រោះ​វា​អាស្រ័យ​ច្រើន​ទៅ​លើ​ប្រភេទ​រថយន្ត និង​សាំង​ដែល​អ្នក​ចាក់​។

២. ធ្វើ​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​៖
កំណើន​នៃ​សាលារៀន​ឯកជន​ក្នុង​ប្រទេស​កម្ពុជា​យើង​បង្ក​ឲ្យ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​សមត្ថភាព​ផ្នែក​ភាសា អ្នក​មិន​ខ្វះ​ឱកាស​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកមាន​ជំនាញ​ណាមួយ​ដែរ​អ្នក​ចង់​ចែករំលែក​ក៏​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ​។ ហើយ​ជាក់ស្តែង​ក្នុង​សម័យនេះ ការ​រៀនសូត្រ​អាច​កើតឡើង​ទាំង​លើ​ប្រព័ន្ធ​សង្គម​ថែម​ទៀត​ប្រសិនបើ​អ្នកចេះ​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ខ្លួន​។

៣. គ្រប់គ្រង​ប្រព័ន្ធ​សង្គម​ឲ្យ​អាជីវកម្ម​ដទៃ​៖
តើ​អ្នកជា​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ឬ​មានបទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សង្គម​ឲ្យ​អ្នក​ដទៃ​រហូត​ដល់​ជោគជ័យ​ទេ? ប្រសិនបើ​មាន អ្នក​អាច​ធ្វើ​ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​សង្គម​ឲ្យ​អាជីវកម្ម​ដទៃ​បាន​។ វា​មិន​ត្រូវការ​ឲ្យ​អ្នក​ចំណាយពេល​ច្រើន ហើយ​អ្នក​ថែម​ទាំង​អាច​រក​ចំណូល​ពី​វា​ផង​ដែរ​។ កត្តា​សំខាន់​គឺ​ការ​ចរចា​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ឲ្យ​បាន​ច្បាស់លាស់​ពី​ភារកិច្ច និង​ម៉ោង​ការងារ​របស់​អ្នក ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ