ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា Instagram ណាខ្លះ​ដែល​រក​លុយ​បាន​ច្រើន​ជាងគេ​ក្នុងឆ្នាំនេះ?

4 ឆ្នាំ មុន

ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​តារា​ល្បី​ៗ​លើ Instagram រក​ចំណូល​បាន​ច្រើន​ជាងគេ​។ យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ Facebook ក្នុង​ពេល​ថ្មី​នេះ​បាន​បង្ហាញ​មក​ថា ៨៣%​នៃ​អ្នក​ប្រើប្រាស់ Instagram…

ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​តារា​ល្បី​ៗ​លើ Instagram រក​ចំណូល​បាន​ច្រើន​ជាងគេ​។ យោង​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ Facebook ក្នុង​ពេល​ថ្មី​នេះ​បាន​បង្ហាញ​មក​ថា ៨៣%​នៃ​អ្នក​ប្រើប្រាស់ Instagram និយាយ​ថា​ពួក​គេ​ប្រទះ​ឃើញ​ផលិតផល និង​សេវាកម្ម​ថ្មី​ៗ​លើ Instagram ដែល​បង្ហាញ​ថា​ប្រព័ន្ធ​សង្គម​នេះ​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធិ​ភាព​មួយ​សម្រាប់​ការ​លក់ ឬ​ការ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​។ យុទ្ធសាស្ត្រ​មួយ​ដែល​ក្រុមហ៊ុន​អនុវត្ត​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​និង​សេវាកម្ម​គឺ​ការ​ឲ្យ​កម្រៃ​ទៅ​កាន់​តារា​ល្បី​ៗ​ដើម្បី​ឲ្យ​ពួក​គេ​ចែករំលែក​លើ Instagram របស់​ខ្លួន​។ យោង​ទៅ​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​ចែករំលែក​ពី​ក្រុមហ៊ុន និង​ព​ត៌​មាន​ពី​សាធារណៈ​មួយ​ចំនួន Hopper HQ បាន​ឲ្យ​ដឹង​ថា​តារា​ខាងក្រោម​នេះ​គឺជា​បុគ្គល​ដែល​រក​ចំណូល​ពី​ការ​ចែករំលែក​មួយ Post ច្រើន​ជាងគេ​ក្នុងឆ្នាំនេះ​៖

១. អ្នកស្រី Kylie Jenner៖
មហាសេដ្ឋី​វ័យក្មេង​ខៃ​លី ជេន​ណឺ (Kylie Jenner) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Kylie Cosmetic និង​ជាតា​រា​លើ​ប្រព័ន្ធ​សង្គម​ដ៏​ល្បីល្បាញ​ជាមួយ​អ្នក​អ្នក Follower ដល់​ទៅ ១៤៨​លាន​នាក់ រក​ចំណូល​បាន​ប្រមាណ​១,២៦៦,០០០​ដុល្លារ​សម្រាប់​ការ Post ពី​ផលិតផល​ម្តង​។

២. កញ្ញា Ariana Grande៖
តារាចម្រៀង​អា​រឺ​អាន់​ណា ហ្គ្រា​ន់​ដេ (Ariana Grande) មាន​អ្នក Follow ប្រមាណ​១៦៥​លាន​នាក់ និង​បាន​យកឈ្នះ​កញ្ញា Selena Gomez កាលពី​ឆ្នាំ​មុន​។ យោង​តាម Hopper HQ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ឲ្យ​កម្រៃ​កញ្ញា​ប្រមាណ ៩៩៦,០០០​ដុល្លារ​សម្រាប់​ការ Post ម្តង​។

៣. លោក Christiano Ronaldo
កីឡាករ​បាល់ទាត់​រូប​នេះ​មិន​ត្រឹមតែ​មាន​សមត្ថ​ភ​ឫ​ព​ខ្ពស់​ទេ តែ​ថែម​តាំង​ជាតា​រា​ដ៏​ល្បី​លើ​ប្រព័ន្ធ​សង្គម​ដែរ​ដែល​មាន​អ្នក Follower ប្រមាណ ១៨៦​លាន​នាក់ និង​រក​ចំណូល​បាន​ប្រមាណ​៩៧៥,០០០​ដុល្លារ​សម្រាប់​ការ Post ម្តង​។

៤. អ្នកស្រី Kim Kardashian
អ្នកស្រី​ឃី​ម ខា​ដា​ស្សៀន (Kim Kardashian) ដែល​មក​ពី​គ្រួសារ​តែ​មួយ​ជាមួយនឹង​កញ្ញា​ខៃ​លី ក៏​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ដែរ​ដោយ​រក​ចំណូល​បាន​ប្រហាក់ប្រហែល ៩១០,០០០​ដុល្លារ ក្នុង​ការ Post ម្តង និង​មាន​អ្នក Follower ប្រមាណ​១៤៩​លាន​នាក់​។

៥. កញ្ញា Selena Gomez
តារាចម្រៀង​វ័យក្មេង​រូប​នេះ​ប្រៀប​បានជា​គំរូ​របស់​យុវវ័យ​ជា​ច្រើន​ជុំវិញ​ពិភពលោក និង​មាន​អ្នក Follower លើ Instagram ដល់​ទៅ​១៥៧​លាន​នាក់​។ កញ្ញា​រក​ចំណូល​បាន ៨៨៦,០០០​សម្រាប់​ការ Post ម្តង​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ