ចាប់ខ្លួនកូនប្រុសស្ដេចគ្រឿងញៀ.នបានហើយ
ប្រទេសម៉ិកស៊ិក ៖ អាជ្ញាធរ ម៉ិកស៊ិក រាយការណ៍ថា បានចាប់ខ្លួនកូនប្រុសម្នាក់របស់សេ្ដចរត់ពន្ធគ្រឿងញៀន JOAQUIN EL CHAPO GUZMAN…
ប្រទេសម៉ិកស៊ិក ៖ អាជ្ញាធរ ម៉ិកស៊ិក រាយការណ៍ថា បានចាប់ខ្លួនកូនប្រុសម្នាក់របស់សេ្ដចរត់ពន្ធគ្រឿងញៀន JOAQUIN EL CHAPO GUZMAN…
ប្រទេសម៉ិកស៊ិក ៖ អាជ្ញាធរ ម៉ិកស៊ិក រាយការណ៍ថា បានចាប់ខ្លួនកូនប្រុសម្នាក់របស់សេ្ដចរត់ពន្ធគ្រឿងញៀន JOAQUIN EL CHAPO GUZMAN ដែលក្នុងពេលជាមួយគ្នានោះ មានផ្ទុះការប៉ះទង្គិចគ្នាខ្លាំងក្លានាយប់ថ្ងៃទី១៧តុលា រវាងកងកម្លាំងសន្តិសុខ និងពួកបនប្រដាប់អាវុធនៅក្រុងCULIACAN ជាទីតាំងរបស់ស្ដេចរត់ពន្ធគ្រឿងញៀនដែលកំពុងជាប់ឃុំឃាំងនៅសហរដ្ឋអាមេរិក។
រដ្ឋលេខាធិការសន្តិសុខនិងការពារពលរដ្ឋលោកALFONSO DURAZOគូសបញ្ជាក់ថា បុរសម្នាក់ឈ្មោះOVIDIO GUZMAN LOPEZ ត្រូវចាប់ខ្លួនជាមួយមនុស្ស៣នាក់ទៀតបន្ទាប់ពីការវាយប្រហារ ប្រឆាំងកងល្បាតមួយរបស់កងឆ្មាំជាតិ។ ចំណែកការបាញ់តតាំងគ្នាយ៉ាងខ្លាំងក្លារវាងពួកជនស៊ីវិលប្រដាប់អាវុធ និងកងកម្លាំងសន្តិសុខ ម៉ិកស៊ិក នៅCULIACANភាគពា័យ្យប្រទេស បានលាន់ឮនាវេលារសៀលតាមវិថីនានានៃទីក្រុងនោះ ព្រមទាំងមានស្នូរផ្ទុះឆេះរថយន្តទាំងឡាយ បង្ខំឲ្យប្រជាជនភ័យមិនហ៊ានចេញក្រៅផ្ទះ។
បណ្ដាសារព័ត៌មាន ម៉ិកស៊ិក គូសបញ្ជាក់ថា កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសរបស់EL CHAPO ត្រូវបានចាប់ខ្លួនឬអាចត្រូវសម្លាប់ដោយកងកម្លាំងសន្តិសុខ ដែលនាំឲ្យមានការសងសឹករបស់បណ្ដាជនស៊ីវិលប្រដាប់អាវុធ ជាមនុស្សរបស់ក្រុមស្ដេចរត់ពន្ធគ្រឿងញៀនរូបនោះ។ ទូរទស្សន៍MILENIO TV និងTELEVISAជាទូរទស្សន៍សំខាន់របស់ ម៉ិកស៊ិក បានផ្សាយបណ្ដារូបភាពកងកម្លាំងសន្តិសុខរងការបាញ់ស្រោចដោយកាំភ្លើងយន្តធុនធ្ងន់ពីសំណាក់ពួកជនស៊ីវិល ព្រមទាំងបណ្ដារថយន្តតូចធំកំពុងមានភ្លើងឆាបឆេះ។
ស្ដេចរត់ពន្ធគ្រឿងញៀនEL CHAPO ជាប្រមុខក្រុមរត់ពន្ធគ្រឿងញៀនSINALOAដ៏មានឥទ្ធិពល ត្រូវកាត់ទោសកាលពីខែកក្កដានៅសហរដ្ឋអាមេរិកដាក់គុកអស់មួយជីវិត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ