ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍ ត្រូវការ​ជ្រើសរើស​បុគ្គ​លិក​​ជា​ច្រើន​ពាន់​នាក់​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ៖ ចាប់​យក​ឱកាស​ដើម្បី​កសាង​អាជីព​ជោគជ័យ​ជាមួយ​ណា​ហ្គា​វើ​ល​ដ៍​។ មានការ​ងារ​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​រាប់​ពាន់​មុខ​តំណែង កំពុង​រង់ចាំ​អ្នក​នៅ​ក្នុង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ៖ ចាប់​យក​ឱកាស​ដើម្បី​កសាង​អាជីព​ជោគជ័យ​ជាមួយ​ណា​ហ្គា​វើ​ល​ដ៍​។ មានការ​ងារ​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​រាប់​ពាន់​មុខ​តំណែង កំពុង​រង់ចាំ​អ្នក​នៅ​ក្នុង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ផ្នែក​ហ្គេ​ម និង​សណ្ឋាគារ ស្រប​ពេល​នឹង​ការ​រីក​លូតលាស់​ដ៏​លឿន​របស់​ក្រុមហ៊ុន​។

ដាក់​ពាក្យ​ដើម្បី​ក្លាយជា​បុគ្គលិក​កម្មសិក្សា​ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ឬ​ហៅ​ថា «​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​» ដែល​លើក​ស្ទួយ​យុវជន​-​យុវនារី​កម្ពុជា វ័យក្មេង​អាច​អភិវឌ្ឍ​ជំនាញ និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​មុខ​តំណែង​ជា​ច្រើន​នៅ​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ណា​ហ្គា​វើ​ល​ដ៍​!

សូម​ដើរ​ចូល​សម្ភាសន៍​ដោយ​សេរី រៀងរាល់ថ្ងៃ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy (​អគារ​លេខ ១៤ ផ្លូវ ២៥២) ពី​ម៉ោង ១១ ព្រឹក ដល់ ៩ យប់ ពី​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ឬ​ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ឬ​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​ណា​ហ្គា​វើ​ល​ដ៍​ដ៏​ធំ នៅ​ថ្ងៃ​ទី ២២ និង​ទី ២៣ ខែតុលា​នេះ ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច នៅ​សាល​ពិធី Grand Ballroom ក្នុង​ណា​ហ្គា​វើ​ល​ដ៍​ទី​១ ជាន់​ទី​២ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ទាំងអស់​អាច​ជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​គ្រប់​ផ្នែក​របស់​ណា​ហ្គា​វើ​ល​ដ៍ និង​ដាក់​ពាក្យ​ដើម្បី​ទទួល​បានការ​ងារ​ភ្លាម​ៗ​។

កញ្ចប់​អត្ថប្រយោជន៍​ខ្លះ​ៗ​សម្រាប់​បុគ្គលិក​កម្មសិក្សា រួម​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​រហូត​ដល់ ៣០០ ដុល្លារ ការ​ញ៉ាំ​ម្ហូបអាហារ និង​ភេសជ្ជៈ​ឥត​កំណត់ និង​កន្លែង​ស្នាក់​នៅ​ទៅ​តាម​ស្នើ​សុំ ។​ល​។ មិនតែប៉ុណ្ណោះ ណា​ហ្គា​វើ​ល​ដ៍​ក៏​នឹង​ផ្តល់​ជំនាញ និង​ចំណេះដឹង ព្រមទាំង​ការ​បណ្តុះបណ្តាល​ផ្សេង​ទៀត ដូច​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ​។ ជា​ពិសេស បុគ្គលិក​កម្មសិក្សា​នឹង​ទទួល​បាន​នូវ​ប្រាក់​រង្វាន់​បន្ថែម​ជា​ច្រើន​ទៀត​ជា​រៀង​រាល់​ខែ និង​ប្រាក់​ឧបត្ថម្ភ​អាហារូបករណ៍​ដើម្បី​ឲ្យ​ពួក​គាត់​បន្ត​ការ​សិក្សា​ថែម​ទៀត​ផង​។

ក្រៅពី​ធ្វើការ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ សម្រាក​មួយ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ឈប់​សម្រាក ១៨ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ បុគ្គលិក​កម្មសិក្សា​ក៏​នឹង​ទទួល​បាន ២០០ ដុល្លារ​បន្ថែម​សម្រាប់​ការ​មិន​មានច្បាប់​ឈឺ​ពេញ​មួយ​ឆ្នាំ​។ ទឹកប្រាក់​បន្ថែម រួម​មាន ១៣០% សម្រាប់​បុគ្គលិក​កម្មសិក្សា​វេន​យប់ ១៥០% សម្រាប់​បុគ្គលិក​កម្មសិក្សា​បន្ថែម​ម៉ោង និង ៣០០% សម្រាប់​បុគ្គលិក​កម្មសិក្សា​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​។

ដើម្បី​ទទួល​បានការ​សម្ភាសន៍​ភ្លាម និង​ទទួល​បានការ​ងារ​ភ្លាម​ៗ សូមកុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សំបុត្រ​កំណើត និង​វិញ្ញាបនបត្រ​សិក្សា​ពាក់ព័ន្ធ​មក​កាន់​កម្មវិធី​ដើរ​ចូល​សម្ភាស៍​ដោយ​សេរី​រៀងរាល់ថ្ងៃ និង​ពិព័រណ៍​ការងារ​ណា​ហ្គា​វើ​ល​ដ៍​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ការងារ​ណា​ហ្គា​វើ​ល​ដ៍ NagaWorld – Careers / Naga Academy ផ្ញើ​អ៊ី​ម៉ែ​លម​ក​កាន់ careers@nagaworld.com ឬ​ទូរ​សព្ទ​មក​កាន់ ០១៥ ៧៦០ ៨៦០, ០១៥ ៩៩៥ ៥៩២ ០១៥ ៧៨៩ ៨៨៩ ឬ ០១៦ ៣១១ ១៤៤​។

ដាក់​ពាក្យ​ធ្វើការ​នៅ​ណា​ហ្គា​វើ​ល​ដ៍​ក្នុងថ្ងៃនេះ និង​ទទួល​អនាគត​ភ្លឺស្វាង​ជាមួយ​យើង​! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ