ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​ផ្នែក​អាយ​ធី​ស្នើ​កូរ៉េ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​បណ្តុះបណ្តាល​ផ្នែក​នេះ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បាន​សមត្ថភាព​កាន់តែ​ប្រសើរ​ផ្នែក​ព័ត៌មានវិទ្យា ឬ​អាយ​ធី ក្រុម និស្សិត​កម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​កូរ៉េ​ក៏​ដូច​ជា បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ជួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​នេះ ដល់​និស្សិត​កម្ពុជា​ឲ្យ​បាន​ច្រើន ។ លោក​សម្បត្តិ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បាន​សមត្ថភាព​កាន់តែ​ប្រសើរ​ផ្នែក​ព័ត៌មានវិទ្យា ឬ​អាយ​ធី ក្រុម និស្សិត​កម្ពុជា​បាន​ស្នើ​ដល់​ប្រទេស​កូរ៉េ​ក៏​ដូច​ជា បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ជួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​នេះ ដល់​និស្សិត​កម្ពុជា​ឲ្យ​បាន​ច្រើន ។

លោក​សម្បត្តិ តំណាង ​ឲ្យ​និស្សិត​ផ្នែក​ព័ត៌មានវិទ្យាមក​ពី​វិទ្យាស្ថាន​មួយ ក៏​ដូច​ជា និស្សិត​ និង​បុ​គ្គ​លិ​ស្ថាប័នឯកជន ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មាន ដោយ​គ្រូបង្រៀន​មក​ពី​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​នា​រសៀល ថ្ងៃ​ទី​១៨ ខែតុលា​នេះ នៅ​សណ្ឋាគា​ផា​លែស​ហ្គា​ត​ថា ​នេះ​ជា វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ដែល​អាច​ជួយ​ជំរុញ​ការ​ផ្តល់​អប់រំ​បន្ថែម​ទៀត​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដល់​បណ្តា​បុគ្គលិក​មក​ពី​ក្រុមហ៊ុន​នីមួយ​ៗ​ក៏​ដូច​ជា និស្សិត​ផង​ដែរ ។

លោក​សម្បត្តិ ក៏​បាន​អំពាវនាវ​ឲ្យ​កូរ៉េ ក៏​ដូច​ជា បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​បង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្នែ​ព័ត៌មានវិទ្យា​បែប​នេះ​ឲ្យ​កាន់តែ​ច្រើន​ទៀត​ដល់​និស្សិត​កម្ពុជា ឬ​បុគ្គលិក​នៅ​តាម​ស្ថាប័ន អង្គការ គ្រឹះស្ថាន​ឯកជន មានចំណេះ​ដឹង​ច្បាស់លាស់ ក្នុង​វិស័យ​អាយ​ធី​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ផលវិបាក​ចំពោះ​លោក គឺ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ផ្នែក​ភាសា​ព្រោះថា ភាសា​អង់គ្លេស​របស់​លោក​នៅ​មាន​កម្រិត ពោល គឺ​ការ​និយាយ​ទៅ​កាន់​គ្រូបង្រៀន ។

តែ​យ៉ាងណា​ក្តី​លោក​អះអាង​ថា ការ​បង្រៀន​នឹង​អាច​ទទួលយក​ចំណេះ​ពី​គ្រូ​កូរ៉េ​ផ្នែក​ព័ត៌មាន​បច្ចេកវិទ្យា​នេះ​បាន​ប្រមាណ​៨០​ភាគរយ ។ ចំណែក​តំណាង​ភាគី​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ការ​បណ្តុះ​បណ្តា​ជំនាញ​អាយ​ធី​បន្ថែម​ដល់​និស្សិត​កម្ពុជា​ក៏​ដូច​ជា បុគ្គលិក​ដែល​កំពុង​ធ្វើ​នៅ​តាម​ស្ថាប័ន​នានា​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៤ ខែតុលា​មក​ម្ល៉េះ ។ លោក​បន្ត​ថា ការ​បណ្តុះបណ្តាល​នេះ​បាន​បង្ហាញ​ពី​បច្ចេកទេស​ផ្នែក​Software និង​hardware ហើយ​អ្នក​ដែល​ចូលរួម​ផ្នែក​បណ្តុះបណ្តាល​នេះ សុទ្ធតែ​មាន​ជំនាញ​ផ្នែក​អាយ​ធី​ពី​បណ្តា​ក្រុម​នៅ​ក្នុងស្រុក​ខ្មែរ មក​ពី​បណ្តា​ធនាគា​នានា និង​និស្សិត​ដែល​កំពុង​សិក្សា ហើយ​ទៅ​ធ្វើការ​តាម​ស្ថាប័នឯកជន​មួយ​ចំនួន​ទៀត ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ការ​បណ្តុះបណ្តាល​នេះ​ក៏​មានការ​បង្ហាញ និង​អនុវត្ត​ផ្ទាល់​ចំពោះ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដែល​មក​ពី​ប្រទេស​កូរ៉េ​ផង​ដែរ ។ លោក​បញ្ជាក់​ថា​«​យើង​ក៏​យក​ឧបករណ៍​មក​ដើម្បី​បង្ហាញ​ដល់​សិក្ខាកាម​ដែល​ចូលរួម​សិក្សា​អី​ញ្ចឹ​ង​អ្នក​ទទួល​ក៏​ទទួល​បាន​ទាំង​ផ្នែក​អនុវត្ត​ផ្ទាល់​ដែល​អាច​ប្រើ​នៅ​កន្លែងធ្វើការ​បាន​ផង​ដែរ​» ។

បើ​តាម​តំណាង​ភាគី​កូរ៉េ​ក៏​បាន​ឲ្យ​ដឹង​ថា បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​បី​លើក​មក​ហើយ ដោយ​មានការ​ផ្តល់​ពី​ក្រុមហ៊ុន កូរ៉េ ដែល​ផ្គត់ផ្គង់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ទាំង​ការ​ជួសជុល និង​សេវាកម្ម​ដែល​មាន​ភាព​ធូរ​ថ្លៃ ។
សូម​ជម្រាប​ថា វគ្គ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័​ទ៌​មាន​របស់​កូរ៉េ​នេះ មាន​តំណាង​ស្ថាប័ន​ចូលរួម​ឯកជន​ចំនួន​១៧​ស្ថាប័ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ