ត្រូវ​ស្គាល់​ពី​តម្លៃ​នៃ​ពាក្យពេចន៍​ដែល​មានគុណ​ប្រយោជន៍


ព្រះ​ភគវា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ តម្លៃ​អ្វី​ៗ​ក្នុង​លោក​នេះ​ប្រៀប​ស្មើនឹង​តម្លៃ​ខ្លួន​មិន​មាន​ឡើយ ឯ​តម្លៃ​នៃ​ពាក្យពេចន៍​ដែល​មានគុណ​ប្រយោជន៍​នីមួយ​ៗ បើ​ជន​ឯណា​បាន​រក​ឃើញ​អាថ៌​កំបាំង​ដល់​ឫសគល់​ពិតប្រាកដ​របស់​វា ហើយ​រើស​យក​មក​ប្រើ​ធ្វើ​ជាម​គ្គុ​ទ្ទេស​ក៏​ជីវិត នរ​ជន​នោះ​នឹង​ប​ន្លុះ​បាន​នូវ​ប្រយោជន៍​តាំងពី​បច្ចុប្បន្ន​រហូត​ដល់​បរលោក ។

ជម្រៅ​អត្ថន័យ​នៃ​ខ្លឹមសារ​ពាក្យពេចន៍​ដ៏​មាន​ន័យ​នីមួយ​ៗ ដែល​ពោល​ទៅ​ដល់​ការងារ​ប្រចាំ​ថ្ងៃ បើ​យើង​ចេះ​វែកញែក​គិត​ឱ្យ​ជ្រៅ​ពី​តម្លៃ​របស់​វា យើង​នឹង​ចេះ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ល្អ​ជាក់​ជា​មិន​ខាន នេះ​គឺជា​វិធី​ឈរជើង​ឲ្យ​ហ្នឹង​ដើម្បី​កុំ​ឲ្យ​ដួល គឺ​ត្រូវ​រឹង​មាំ​ជា​និច្ច ។

នៅ​សម័យ​ពុទ្ធកាល ព្រះ​សារីបុត្រ​ជា​មាតា​ឬ​ជា​មេទ័ព​ធម៌ មាន​បញ្ញា​ដឹកនាំ​កុលបុត្រ​ឆ្ពោះទៅ​កាន់​ផ្លូវ​ល្អ ឯ​ព្រះ​មោគ្គល្លាន​ជា​បិតា ថែរក្សា​ការពារ​អ្នក​ព្រហើនកោងកាច​មក​ពី​ខាងក្រៅ​ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក ទើប​ព្រះ​សាសនា​ប្រកាស​ផ្សាយ​ទៅ​តាម​លំ​អាន​ដោយ​រលូន មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ។

នេះ​ក៏​ព្រោះ​ចរិយា​របស់​អគ្គ​សាវក​ទាំង​ទ្វេ​អង្គ​ប្រតិបត្តិ​តាម​ពុទ្ធឱវាទ​ដ៏​ត្រឹមត្រូវ ហើយ​ពិចារណា​ស្គាល់​ច្បាស់​ពី​ហេតុផល​នៃ​ពាក្យពេចន៍​ដ៏​មានគុណ​ប្រយោជន៍​របស់​ព្រះសម្មាសម្ពុទ្ធ ទើប​ព្រះពុទ្ធ​សាសនា​រុងរឿង​តរៀង​មក ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ