ខេត្តកណ្តាល ៖ ខ្យងខ្មែរគ្រប់ប្រភេទបានកំពុងតែមានហាងឆេង ពិសេសនោះត្រូវប៉ាន់សម្រាប់ធ្វើម្ហូបនៅតាមហាង ឬភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។ បើយើងធ្វើដំណើរពីរាជធានីភ្នំពេញដោយឆ្លងកាត់រង្វង់មូលតាខ្មៅចុះតាមផ្លូវជាតិលេខ២១ប្រមាណ១០គីឡូម៉ែត្រយើងនឹងឃើញកន្លែងលក់ខ្យងខ្មែរមានទាំងខ្យងគូថស្រួច និងខ្យងគូថទាលដាក់លក់ទាំងចានដែក អមសងខាងផ្លូវ ។
អ្នកស្រី ផល្លា ជាអ្នកលក់ខ្យងនៅភូមិព្រែថី ឃុំរកាខ្ពស់ ស្រុកស្អាងបានឲ្យដឹងថា ខ្យងឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមកព្រោះថា នៅតាមហាង ឬភោជនីដ្ឋានបានកុំម្មង់ ដើម្បីយកទៅធ្វើម្ហូបដោយសារឥឡូវភ្ញៀង ។ គាត់និយាយបន្តថា គាត់ទិញយកមកលក់នោះ គឺបានមកពីក្មេងៗនៅក្នុងភូមិរកមកពីបឹងនៅជិតភូមិ ដោយមួយគីឡូក្រាមទិញចូល៦០០០ ឬ៧៥០០រៀល ។ គាត់ទិញបានប្រមាណ៣០គីឡូ ឬលើសពីនេះក៏មានក្នុងមួយថ្ងៃ ។
គាត់អោយដឹងថា គាត់លក់ដាច់ព្រោះមានម៉ូយត្រូវយកទៅអាំងលក់ច្រើន ។ ខ្យងដែលលក់ បច្ចុប្បន្ននេះមានតម្លៃខុសគ្នាតាមទំហំខ្យង ដោយខ្យងតូច៧៥០០រៀល ហើយខ្យងធំ៨៥០០រៀលក្នុងមួយគីឡូ ក្រាម ។ ខ្យងត្រូវបានគេយកទៅធ្វើជាស៊ុបខ្យង អាម៉ុក ឆាគ្រឿង ឆាកៅ្ត ឬចំហុយជ្រលក់ទឹកត្រីជាដើម ។
គាត់និយាយថា ខ្យងឡើងថ្លៃដោយសារតាមហាងគេត្រូវការច្រើនពេក ។ បើពេលខែគោកអត់ សូវមានខ្យងវិញឡានមកច្រើនដោយមានប៉ុន្មានយកប៉ុណ្ណឹង ឲ្យតែទុកឲ្យ ។ យើងមិនដឹងទៅរកទីណាបាន បើបឹងត្រពាំងរីងអស់ហើយ» ។
បងស្រីថា នៅរដូវប្រាំង ឬខែគោក ខ្យងបានយកមកពីខេត្តកំពង់ឆ្នាំង តែបើខេត្តកំពង់ឆ្នាំអត់មាន ឬអត់មានខ្យងលក់ទេ ។ បងស្រីថា នៅខ្យងនៅបឹងក្រោយផ្ទះមានតែរដូវទឹកឡើងមួយ រយៈពេលប៉ុណ្ណោះ ។ អ្នកស្រី ផល្លា និយាយថា គាត់អាចរកចំណូលបានពី២០ម៉ឺនទៅជាង៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។
ចំណែងអ្នកស្រីម៉ៅជាអ្នកលក់ខ្យងម្នាក់ទៀត នៅក្នុងភូមិខាងលើបានឲ្យដឹងថា គាត់លក់បាន ពី៧០គីឡូ ទៅ៨០គីឡូ ។ បើថ្ងៃសៅរ៍អាទិត្យវិញលើសពីនេះទៀតរហូតដល់ជាង១ ០០គីឡូ ហើយពេលខ្លះម៉ូយមករកអត់មានខ្យងលក់ឲ្យក៏មានផងដែរ ។ គាត់និយាយថា ខ្យងដែលគាត់ លក់ត្រូវបានម៉ូយមកលក់ឲ្យរាល់ថ្ងៃ ។ គាត់ពន្យល់ថា ខ្យងឡើងថ្លៃអាចដោយសារតែខ្យងខ្មែរត្រូវបានគេដឹកយកទៅលក់នៅវៀតណាមផងដែរ ។ គាត់និយាយថា គាត់លក់បានប្រាក់មិនទៀងទាត់នោះទេ ពេល ខ្លះបា នពី២០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលទាំងដើមទាំងចុង ។ គាត់បានចំណេញចន្លោះពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល ឬលើសពីនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ