Ronaldo ធ្លាប់និយាយបែបនេះកាលនៅមានពានស្បែកជើងមាសលើស Messi
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីកំពូលតារាឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីកំពូលតារាឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីកំពូលតារាឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Lionel Messi ត្រូវបានគេផ្តល់ឱ្យពានស្បែកជើងមាសអឺរ៉ុបលើកទី ៦ របស់ខ្លួនកាលពីថ្ងៃពុធ យើងគួររំលឹកដល់ពាក្យសម្តីដែល Ronaldo ធ្លាប់និយាយពេលនៅមានពានលើស Messi។
ពានស្បែកជើងមាស ត្រូវបានផ្តល់ជូនដល់អ្នករកគ្រាប់បាល់នាំមុខ នៅគ្រប់ផ្នែកកំពូលៗ ពីគ្រប់លីកអឺរ៉ុប។ Messi ដែលមានអាយុ ៣២ ឆ្នាំនៅដើមឆ្នាំនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ៣៦ដងនៅ LaLiga ក្នុងយុទ្ធនាការឆ្នាំ ២០១៨/១៩ ដែលច្រើនជាង គូប្រជែងរបស់គាត់គឺ Kylian Mbappe ៣គ្រាប់ ដែលរកបាន ៣៣ គ្រាប់នៅ Ligue 1 ក្នុងរដូវកាលមុន។
ឥលូវនេះកីឡាករអាហ្សង់ទីនបានឈ្នះពានស្បែកជើងមាសចំនួន ៦ លើក គឺច្រើនជាងគូប្រជែងរាប់សិបឆ្នាំ Cristiano Ronaldo ដែលទើបតែបានពាននេះចំនួន៥លើក។ នៅឆ្នាំ ២០១៥ អតីតកីឡាកររបស់ក្លិបអធិរាជស Real Madrid រូបនេះ (Ronaldo) បាននិយាយពីក្តីស្រឡាញ់របស់គាត់ចំពោះការទទួលបានពានស្បែកជើងមាស។
Ronaldo បានមានប្រសាសន៍ថា៖«ការប្រកួតប្រជែងយកពានស្បែកជើងមាស ក៏មកពីលីគដទៃទៀតដែរ។ ខ្ញុំពិតជាស្រឡាញ់ពានរង្វាន់នេះណាស់។ វាគឺជាពានរង្វាន់ល្អបំផុតសម្រាប់ខ្ញុំ»។
គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្លែងសុន្ទរកថានោះ Ronaldo ទើបតែទទួលបានពានស្បែកជើងមាសលើកទី៤របស់គេ ខណៈដែល Messi មានត្រឹមតែ៣ប៉ុណ្ណោះ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ