រាជធានីភ្នំពេញ ៖ ក្រោយពីការពញាក់អារម្មណ៍ដល់អតិថិជន និងអ្នកគាំទ្ររបស់ខ្លួនជាច្រើនសប្តាហ៍រួចមក កាលពីរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារ Garden City ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានសម្រេចចិត្តដាក់សម្ពោធជាផ្លូវការនូវផលិតផលដ៏ថ្មីសន្លាងរបស់ខ្លួនជាសាធារណៈ និងប្រកាសទទួលការកុម្ម៉ង់ទុកមុនជាផ្លូវការផងដែរ នូវកំពូលស្មាតហ្វូនស៊េរីថ្មីទាំងពីរម៉ូដែលព្រមៗគ្នាតែម្តង ។
កម្មវិធីសម្ពោធផលិតផលថ្មី OPPO Reno 2 series របស់ក្រុមហ៊ុនទូរស័ព្ទដៃចល័តមួយនេះ គឹមានសភាពអ៊ូអរ អធិកអធម ជាងលើកណាៗទាំងអស់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors), ក្រុមម្ចាស់ហាង, មិត្តអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកជំនាញថតរូប ដែលជាដៃគូរសហការដ៏ជិតស្និត និងយូរអង្វែងរបស់ OPPO គ្រប់ខេត្ត-ក្រុង សរុបជាង ១០០០ នាក់ផងដែរ ។
អ្វីដែលធ្វើឲ្យអ្នកចូលរួមផ្ទាល់ និងអ្នកទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO កាន់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនឹកស្មានមិនដល់ដោយសារ OPPO បានឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗរបស់ខ្លួនប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែល ដែលមានដូចជា OPPO Reno2 និង Reno2 F ។
តាមការរយៈការធ្វើបទបង្ហាញនៅក្នុងកម្មវិធីនោះ បានឲ្យដឹងថា ទូរស័ព្ទ OPPO Reno2 មានតម្លៃត្រឹមតែ ៥៩៩ ដុល្លារ ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែទម្រង់នៃ Reno ស៊េរីមុន បំពាក់មកនូវការរចនាបែប High Show និងទាន់សម័យកាលជាងមុនដែលបានភ្ជាប់ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED កញ្ចក់ E3 លាតពេញទំហំ 6.5 អ៊ីញ ការពារចំណាំងពន្លឺ បំពាក់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rhineland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី ។
កាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទំហំ 16MP ភ្ជាប់មុខងារ Beauty Mode ថតរូបស្អាតបែបធម្មជាតិ ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចេញ-ចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងម្តងៗ ។ ផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ ។ OPPO Reno2 មានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលកាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាតនៅពេលយប់ ឬទីងងឹត ជាមួយនឹងមុខងារ Ultra Dark Mode ដែលមានជំនួយការពិសេស គឺ NPU ជំនួយលើបច្ចេកវិទ្យា AI ខ្លាំងជាង SD 712 ពីរដង ។
កាមេរ៉ាទី 2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និងថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ។ ចំណែកកាមេរ៉ាទី ៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី 4 ថតរូបបែបសខ្មៅទំហំ 2MP។
Reno 2 មានមុខងារថតវីដេអូព្រាលៗនៅផ្ទៃខាងក្រោយ (Video Bokeh) ទាំងកាមេរ៉ាមុខក្រោយ ជាមួយនឹងកម្មវិធី Video Edit ដំបូងគេបង្អស់ មកស្រាប់មួយសេតតែម្តង ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រតិបត្តិការដោយ ColorOS 6.1 ប្រើប្រាស់បន្ទះឈីប Snapdragon 730G+Hyper Boost 2.0 ធ្វើឲ្យដំណើរកាន់តែលឿនជាងមុនសម្រាប់អ្នកចូលចិត្ត Download ឬលេងហ្គេម Online (មាន Dual WiFi) មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB អាចផ្ទុករូបភាពបានជាង 80000 ចម្រៀងជាង 50000 បទ និងភាពយន្តជាង 400 ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសំឡេងពីរោះរណ្តំ Dolby Atmos មានថាមពលថ្មទំហំ 4000mAh ដែលអាចកំដរលោកអ្នកលេងហ្គេមដាច់យប់ មិនបារម្ភខ្លាចអស់ថ្ម និងអាចទស្សនាខ្សែភាពយន្តម៉ាសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C) ។
ចំណែកឯ OPPO Reno2 F តម្លៃត្រឹមតែ ៣៦៩ ដុល្លារ មានការរចនាកាលីប នឹងបំពាក់កាមេរ៉ាក្រោយ 4 ផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2 ដែរ ។ កាមេរ៉ាមេរបស់វាមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។
កាមេរ៉ាទី 2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី 3 និងទី 4 មានទំហំ 2MP ដូចគ្នា អាចថតរូបបែបសខ្មៅ និងបែបភាពយន្តស្អាតគ្រប់ប្លង់ ។
ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង ភ្លើងជំនួយ Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី ។ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និងកម្មវិធី AI ដែលអាចវិភាគ និងសម្គាល់ស្នាមម្រាមដៃកាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ ។
ស្មាតហ្វូនកូនកាត់រូបនេះ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើល វីដេអូបាន 13 ម៉ោង ស្តាប់តន្ត្រីបាន 31 ម៉ោង និងលេងហ្គេមបាន 8 ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0 ។ OPPO Reno 2F មាន RAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) ។
កម្មវិធីពិសេសនេះ ត្រូវបានបញ្ចប់ទៅដោយភាពរីករាយក្រោមកម្រងរូបភាពដោយសាមគ្គីភាពនៃគ្រួសារ OPPO និង ការសម្តែងសិល្បៈពីសំណាក់តារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជា និងឯកអគ្គរាជទូត ការបង្ហាញម៉ូតទូរស័ព្ទស៊េរីថ្មី OPPO Reno 2 series ការចាប់រង្វាន់ ការថតរូបទុកអនុស្សាវរីយ៍ផងដែរ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...