ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខសន្តិភាពបានមកលំបាកណាស់…​សូម​ការ​ពារ​និងថែរក្សា​​​ជាដាច់ខាត​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ​លោក​នាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា​៖…

​ខេត្តកំពង់ឆ្នាំង ៖ ​លោក​នាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា​៖ «សន្តិភាព​បាន​មក​ដោយ​លំបាក​ណាស់ ហេតុនេះ ​ក្នុង​នាម​យើង​ជា​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ត្រូវ​តែ​ប្ដេជ្ញា​ការពារ​សន្តិភាព​មួយ​នេះ​ឲ្យ​បានជា​ដាច់ខាត» ។

មាន​ប្រសាសន៍​បែប​នេះ​ នៅ​ក្នុង​ឱកាស​​លោកនាំ​យក​អាវរ​ងារ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ចែក​ជូន​កង​យុទ្ធ​ពល​ខេមរភូមិន្ទភូមិភាគ​ពិសេស​ នៅ​នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃ​ទី១៨ តុលា នេះ ។

លោក​​​បន្ត​ថា​ ទម្រាំ​មាន​សុខ​សន្តិភាពដូច​សព្វ​ថ្ងៃនេះ គឺ​លំបាក​ខ្លាំង​ណាស់ មិនមែន​បាន​មក​ដោយ​ទទេរៗ​នោះ​ទេ គឺជា​ការ​ខិតខំ​របស់​បងប្អូន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ពលី​ជីវិតនៅ​លើ​សមរភូមិ ។​ មាន​សន្តិភាព​ហើយ​ ទើប​មានការ​អភិវឌ្ឍន៍ដូច​សព្វថ្ងៃ គឺ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ។

ថ្ងៃនេះ​ផង​ដែរ​ ដោយ​មានការ​យកចិត្តទុកដាក់​អំពី​សម្ដេច​ទាំង​ពីរ ដែល​តែងតែ​គិតគូរ​សុខទុក្ខ​ការ​លំបាក​របស់​បងប្អូន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ សម្ដេច​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​អាវ​រងា ជូន​ដល់​បងប្អូន​នៅ​គ្រប់​សមរភូមិ​ទូ​ទាំង​ប្រទេស ថ្វីបើ​វា​មិន ថ្លៃ​ណាស់ណា ក៏​ពិតមែន​ក៏ ប៉ុន្តែ​គឺជា​ទឹកចិត្ត​ដ៍​ធំធេង​ណាស់ តម្លៃ​នេះ​មិន​អាច​កាត់ថ្លៃ​បាន​ទេ ។ ជាមួយ​គ្នា​នេះ​គ្រប់​បណ្ដា​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ពិសេស​ដែល​បាន​មក​ទទួល​អាវរ​ងារ​នៅ​ពេល​នេះ ពេល​ដឹក​ដល់​អង្គភាព​ភ្លាម ត្រូវ​ចែក​ភ្លាម មិន​ត្រូវ​យក​ទៅ​ទុក​នោះ​
ឡើយ ។

​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ត្រូវ​ថែរក្សា​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ឲ្យ​បាន , ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ,​រួម​គ្នា​បង្ករ​បង្កើន​ផល​នៅ​តាម​បណ្ដា​អង្គភាព ​និង​ត្រូវ ចូលរួម​ជាមួយ​ស្រទាប់​មហាជន ​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន ។​

ជាមួយ​គ្នា​នេះ កង​យុទ្ធ​ពល​ខេមរភូមិន្ទទាំងអស់ ​ត្រូវ​ចូលរួម​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដូច​ជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ គណបក្សប្រឆាំង បាន​ឃោសនា​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គមថា ​មាន​មេ មេទ័ព​រង ខ្លះ​បាន​ចុះចូល​ជាមួយ​កងទ័ព​សេរី​របស់​គេ ​។​ នេះ​គឺជា​ព័ត៌មាន​ក្លែងក្លាយ​មិន​ពិត​ឡើយ ។ ​ហេតុនេះ​ហើយ​យើង​ត្រូវ​ប្រើ​បណ្តាញ​សង្គម​នេះ​វាយបក​ប្រឆាំង​និង​ព័ត៌មានក្លែងក្លាយ​ទាំងនោះ​វិញ ដើម្បី​អោយ​មហាជន​គេ​បានដឹង​និង​មិន​យល់​ច្រឡំ ។

អត្ថបទសរសេរ ដោយ