កីឡាករ​៨​នាក់​ដែល​ស្អប់​មិត្ត​រួម​ក្រុម​ខ្លួន​បំផុត​ដល់​ថ្នាក់​ធ្វើ​ស៊ីគ្នា​ឯង


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ការ​ស្អប់​គ្នា​រវាង Mohamed Salah និង Sadio Mane បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​ចុះ​លើ​ទំព័រ​កាសែត តែ​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ។ គេ​ឃើញ​មាន​កីឡាករ​ជា​ច្រើន​ទៀត ដែល​ស្អប់​មិត្ត​រួម​ក្រុម​ខ្លួនឯង ដល់​ថ្នាក់​ចង់​កាច់​បំបាក់​ជើង​ចោល ដូច​ជា​ក្នុង​ករណី​របស់ Zlatan Ibrahimovic ជាដើម​។

កីឡាករ Ibrahimovic និង អតីត​មិត្ត​រួម​ក្រុម Rafael van der Vaart នៅ​ក្លិប Ajax Amsterdam បាន​ក្លាយទៅជា​សត្រូវ​នឹង​គ្នា​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​រវាង​ស៊ុ​យ​អែ​ត និង ហូ​ឡង់ កាលពី​ឆ្នាំ​២០០៤​។ ពួក​គេ​ឈ្លោះ​គ្នា​លើ​បញ្ហា​បង្ក​របួស​.​កជើង​នៅ​ក្នុង​ការ​ប្រកួត​ហើយ​ចោទ​ថា វា​ជា​កំហុស​ចេតនា ។

Ibrahimovic បាន​ប្រាប់​ថា ៖«​យើង​មិន​បាន​ធ្វើ​ឱ្យ​ឯង​របួស​ដោយ​ចេតនា​ទេ ហើយ​ឯង​ក៏​ដឹង​ដែរ​។ ប្រសិនបើ​ឯង​ចោទ​យើង​ទៀត យើង​នឹង​បំបាក់​ជើង​ឯង​ទាំង​ពីរ ហើយ​ពេល​នោះ​គឺជា​ចេតនា​របស់​យើង​»​។

ចំណែកឯ​កីឡាករ​អា​ល្លឺ​ម៉​ង់ Lothar Matthaus និង Stefan Effenberg បាន​លេង​ជាមួយនឹង​នៅ Bayern Munich ហើយ​និង​ក្រុម​ជម្រើសជាតិ​ក្នុង​កំឡុង​ឆ្នាំ​១៩៩០​។ Effenberg បាន​ចម្អន់ Matthaus ថា​កំសាក មិន​ហ៊ាន​ស៊ុត​ប៉េ​ណា​ល់​ទី​ឱ្យ​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​ប្រកួត FIFA World Cup វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ​១៩៩០​។ Matthaus ក៏​ធ្លាប់​បាន​ប្រាប់ Bayern ឱ្យ​ដក Effenberg ចេញ ក្រោយ​ពី​ចាញ់ Hansa Rostock កាលពី​ឆ្នាំ​២០០១​។

នៅ​អ៊ី​តា​លី​វិញ​ក៏​ដូច​គ្នា​កីឡាករ Mauro Icardi និង Maxi Lopez បាន​ក្លាយទៅជា​សត្រូវ​នឹង​គ្នា ក្រោយ​ពី Icardi ទៅ​រៀប​ការ​ជាមួយនឹង​អតីត​ប្រពន្ធ​របស់ Lopez ឈ្មោះ Wanda Nara៕

ប្រភព ៖ soccerladuma, កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ