ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីលៀសរអៀសខ្លួន! គ្រាន់តែឃើញសមត្ថកិច្ច​ទម្លាក់​ចោល​ លុះឃាត់បែក​ធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២៧​កញ្ចប់ ព្រមទាំង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-០៧៣១…

រាជធានី​ភ្នំពេញ ៖ កំលាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២៧​កញ្ចប់ ព្រមទាំង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-០៧៣១ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ជាប់​ការដ្ឋាន​សំណង់ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ចំនួន​៥​នាក់​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួម​មាន ១-​ឈ្មោះ ណេ​ង ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោម​ចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​រក​ឃើញ​ថ្នាំ​ញៀន​២៧​កញ្ចប់​ជាប់​ខ្លួន​) ទី​២-​ឈ្មោះ ឆាយ គី​ម​ហុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន ។

៣-​ឈ្មោះ ផុ​ន គិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៤-​ឈ្មោះ ពិន ណា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​៥-​ឈ្មោះ ផល សុវណ្ណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កំលាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​ពិសេស​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដោយ​មានកំ​លាំង​អន្តរាគមន៍​ចំនួន​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ចេញពី​អធិការដ្ឋាន​ខណ្ឌ ពោធិ៍​សែន​ជ័យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​តាម​បណ្តា​សង្កាត់​ផ្សេង​ៗ​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កំលាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ក៏​ប្រទះ​ជនសង្ស័យ​មួយ​ក្រុម​ខាងលើ និង​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក​ផង​ដែរ ដោយ​មានការ​សង្ស័យ ដោយ​បាន​ឃាត់​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ម្មា​ក់បាន​ទំលាក់​ថ្នាំ​ញៀន​ចុះ ពេល​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​មួយ​កញ្ចប់​ធំ ដោយ​ច្រក​ជា​កញ្ចប់​តូច​ៗ​ចំនួន​២៧​កញ្ចប់​តូច ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​សាកសួរ ជនសង្ស័យ​ម្នាក់​ឈ្មោះ ណេ​ង ភា​រិ​ទ្ធ បាន​ទទួលស្គាល់​ថា ថ្នាំ​ញៀន​ដែល​ខ្លួន​ទំលាក់​ចោល​ខាងលើ​នោះ​ពិតជា​ថ្នាំ​ញៀន​របស់​ខ្លួន​ប្រាកដ​មែន និង​កំពុង​រៀបចំ​ចែកចាយ​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខាងលើ តែ​ត្រូវ​កំលាំង​នគរបាល​ចុះ​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ