ហាង ប្លេក ខេនយ៉ុន (BLACK CANYON) គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ថ្មីៗមកនេះទទួលបានវិញ្ញាបនបត្រពី “Thai SELECT” ដែលត្រូវបានប្រគល់ជូនដោយលោក Panyaruk Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងមានការចូលរួមពីលោក Jirawuth Suwanna –arj ដែលជាប្រឹក្សារដ្ឋមន្ត្រីពាណិជ្ជកម្មថៃផងដែរ ។
ពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅហាង BLACK CANYON ក្នុងផ្សារទំនើបអ៊ីអនម៉ល ១ ជាន់ទី ២ ដោយលោកឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា Panyaruk Poolthup ប្រគល់ជូនលោក Pravit Chitnarapong ជាប្រធានក្រុមហ៊ុន ប្លេក ខេនយ៉ុន ថៃចំកាត់ (BLACK CANYON Co.,LTD.) ជាមួយអ្នកស្រី Withara Chitnarapong ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិ ។
សូមបញ្ជាក់ផងដែរថា ការដែល ប្លេក ខេនយ៉ុន ទទួលបានវិញ្ញាបនបត្រពី “Thai SELECT” (Certificate Thai SELECT) លើកនេះនឹងជួយជំរុញឱ្យមានការពេញនិយម ប្លេក ខេនយ៉ុន ថៃប្រេន ពីប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀត ដោយ ប្លេក ខេនយ៉ុន នឹងខិតខំថែរក្សាស្តង់ដា និងគុណភាព រសជាតិរបស់ម្ហូបថៃ ព្រមទាំងបម្រើអតិថិជនដោយយកចិត្តទុកដាក់ ដើម្បីបង្តើតសេចក្តីទុកចិត្តទៅដល់អតិថិជន ។
“Thai SELECT” គឺជាការទទួលស្គាល់ និងជានិមិត្តសញ្ញាដែលធានានូវគុណភាពម្ហូបថៃ និងលើកកម្ពស់ដល់អ្នកប្រកបអាជីវកម្មភោជនីយដ្ឋានថៃ យកចិត្តទុកដាក់លើសេវាកម្ម រសជាតិ និងគុណភាព ។
សូមរំឭកផងដែរថា ក្រុមហ៊ុន BLACK CANYON (Thailand) Company Co.,LTD. បានធ្វើអាជីវកម្មអស់រយៈពេល ២៦ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ ដោយមានហាង BLACK CANYON ចំនួន ៣៦៦ និងមាន ៣២០ សាខាក្នុងប្រទេសថៃ ព្រមទាំងមាន ៤៦ សាខានៅក្រៅប្រទស ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ BLACK CANYON បានបើកដំណើរការនៅឆ្នាំ ២០១៣ ដែលបច្ចុប្បន្នមានសាខាចំនួន ៩ ដោយក្នុងនោះមានដូចជា ៖ ក្នុងរាជធានីភ្នំពេញមាននៅផ្សារទំនើបអ៊ីអនម៉ល ១, អ៊ីអន ២ សែនសុខ, នៅច្បារអំពៅ និងស្ទឹងមានជ័យ ។ ដោយឡែកនៅតាមខេត្ត មាននៅស្ថានីយប្រេងឥន្ធនៈ PTT ខេត្តសៀមរាប, PTT ស្គន់ ខេត្តកំពង់ចាម នៅផ្លូវជាតិលេខ ៣ មាននៅ PTT ព្រៃកី និង PTT ត្រាំខ្នា ខេត្តតាកែវ ហើយចុងក្រោយមាននៅ PTT យាយម៉ៅពេជ្រនិល ។
កញ្ញា ភី សុភារ៉ា ដែលជានាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានបើកបន្ថែមទៀតនៅខេត្តកំពង់ឆ្នាំង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។ ហាង BLACK CANYON ទាំងអស់នៅកម្ពុជា បាននាំចូលផលិតផលទាំងអស់ពីប្រទេសថៃ ដែលមានគុណភាពល្អ និងដោយបានការឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ។
កញ្ញាបញ្ជាក់ទៀតថា ប្លេក ខេនយ៉ុន មិនមែនគ្រាន់តែជាហាងកាហ្វេប៉ុណ្ណោះទេ គឺមានភេសជ្ជៈ និងម្ហូបជាច្រើនមុខលើសពីកាហ្វេទៅទៀត ដែលតម្រូវទៅតាមអិតិថិជនគ្រប់វ័យទាំងអស់ ជាពិសេសជាគ្រួសារតែម្តង ព្រមទាំងមានបម្រើគ្រប់ពេលថែមទៀតផង ។ លើសពីនេះទៅទៀត សម្រាប់ប្រទេសកម្ពុជា ម្ហូបអាហារនៅ ប្លេក ខេនយ៉ុន គឺសុទ្ធតែធ្លាប់ទទួលបានពានជាច្រើនពីប្រទេសថៃ ហើយភាគច្រើនជាម្ហូបបែបថៃដែលអតិថិជនកម្ពុជាចូលចិត្ត ។
ម៉ឺនុយរបស់ ប្លេក ខេនយ៉ុន ដែលបានបម្រើ និងត្រូវចិត្តអតិថិជនកម្ពុជាមានដូចជា ៖ ប្លេកខេនយ៉ុន កាហ្វេ, កាហ្វេឡាតេ និងកាហ្វេកាពូស៊ីណូ ។ល។ ប្លេក ខេនយ៉ុន មានគ្រាប់កាហ្វេដែលមាន គុណភាពខ្ពស់ត្រូវបានជ្រើសរើសពីគម្រោងរ៉ូយ៉ាល់ និងនាំចូលពីកន្លែងផលិតកម្មល្បីៗលើពិភពលោក តាមរយៈដំណើរការនៃការកម្លោចកាហ្វេ ការគ្រប់គ្រងគុណភាពតឹងរឹង និងប្រើម៉ាស៊ីនឆុងកាហ្វេអេសស្ត្រូសសូ គុណភាពខ្ពស់មកពីប្រទេសអ៊ីតាលី ។
ម៉ឺនុយភេសជ្ជៈមានច្រើនប្រភេទដូចជា សូកូឡានាំចូលពីអឺរ៉ុប តែបៃតង Matcha មានគុណភាពខ្ពស់ នាំចូលពីប្រទេសជប៉ុន តែថៃ និងតែក្រូចឆ្មា ហើយក៏មានមុខម្ហូបថៃដែលពេញនិយមផងដែរដូចជា ផាត់ថៃ, បាយឆាបង្គា, បាយឆាកាពិ, បាយឆាអាមេរិកកាំង, បាយឆាក្រាក់ផៅ ហើយនឹងតុំយ៉ាំបង្គាជាដើម ។ ម៉ឺនុយទាំងនេះ ត្រូវបានរៀបចំយ៉ាងស្រស់ៗរាល់ពេលបម្រើជូនអតិថិជន រក្សារសជាតិឆ្ងាញ់នៃស្តង់ដាម្ហូបថៃ ដើម្បីទាក់ទាញចិត្តអតិថិជនទាំងអស់ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...