ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងណា​ហើយ​ទេ​…​ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ហា​យ​ព្រី​ដ​មួយ​គ្រឿង​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​ខ្ទាត​រថយន្ត​ទៅ​ផ្ទុប​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៤​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​ហា​យ​ព្រី​ដ​មួយ​គ្រឿង​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​ខ្ទាត​រថយន្ត​ទៅ​ផ្ទុប​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៤​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​យីហោ​« បាយ័ន​លក់​គ្រឿង​សង្ហា​រឹម​» ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាម​រី​ហា​យ​ព្រី​ដ ពណ៌​ទឹកប្រាក់ អត់​ផ្លា​ក​លេខ​មួយ​គ្រឿង​ដែល​មាន​អ្នកបើកបរ និង​អ្នក រួម​ដំណើរ​ចំនួន​៤ ប្រុស​២​នាក់ និង​ស្រី​២​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុធារស ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង និង​ងោក​មួយភាំង​ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ខ្ទាត​បោក​ផ្ទុប​នឹង​របាំ​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​វៀច​អស់​២​កង់ ព្រមទាំង​ធ្វើ​ឱ្យ​អ្នក​ដែល​ជិះ​ក្នុង​រថយន្ត​រង​របួសធ្ងន់​ចំនួន​៣​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ពោះធំ​ម្នាក់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក​ដើម្បី​សួរនាំ ។

ដោយឡែក​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​រង​ការ​ខូចខាត​ទ្វារ​ប្រេះស្រាំ និង​បាក់​របង​ព្រមទាំង​ខូចខាត​គ្រឿង​សង្ហា​រឹម​អស់​មួយ​ចំនួន​ផង​ដែរ​តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ក្នុងផ្ទះ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​នៅ​សល់​តែ​រថយន្ត​ដែរ​រង​ការ​ខូចខាត​ព្រមទាំង​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោយ​ស្រាយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ