ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរក្មេងប្រុស​៧ឆ្នាំម្នាក់បាត់បង់ជីវិត​ដោយ​គ្មានអ្នក​ដឹង​

1 ឆ្នាំ មុន
  • Siem Reap

ខេត្តសៀមរាប ៖ មានករណី​កុមារា​ម្នាក់បានចុះទៅលេងទឹក​ក្នុងក​ស្សិណ​នៅ​វត្តប្រាសាទ​គោកចក​ទាំងយប់ ដោយគ្មានអ្នក​ដឹង ទើប​បណ្តាល​ឱ្យ​លង់ស្លាប់ លុះព្រឹកឡើង​​ក៏​បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងសមត្ថ​កិច្ច​ នេះបើតាមការបញ្ជាក់ពី​លោក​អធិការក្រុងសៀមរាប។ ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៨និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា…

ខេត្តសៀមរាប ៖ មានករណី​កុមារា​ម្នាក់បានចុះទៅលេងទឹក​ក្នុងក​ស្សិណ​នៅ​វត្តប្រាសាទ​គោកចក​ទាំងយប់ ដោយគ្មានអ្នក​ដឹង ទើប​បណ្តាល​ឱ្យ​លង់ស្លាប់ លុះព្រឹកឡើង​​ក៏​បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងសមត្ថ​កិច្ច​ នេះបើតាមការបញ្ជាក់ពី​លោក​អធិការក្រុងសៀមរាប។

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៨និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅ​ចំណុ​ច​ក​ស្សិណទឹកវត្ត​ប្រាសាទ​គោកចក ស្ថិត​ក្នុងក្រុមទី១០ ភូមិ​វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នគរបាលក្រុងសៀមរាប បានប្រាប់ថា ​ក្មេង​ប្រុសរងគ្រោះ​ដែលស្លាប់​ខាងលើ​ឈ្មោះ ឈុន លីសំណាង អាយុ៧​ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។​

លោកអធិការ​នគរបាល​ក្រុងសៀមរាប​បានឱ្យ​ដឹងបន្ត​ថា នៅវេលាម៉ោង​កើតហេតុ​ខាងលើ ក្មេង​ប្រុសរងគ្រោះ​បានចុះលេងទឹក​ក្នុងកស្សិណត្រង់ចំណុចកើតហេតុ​ខាងលើ ដោយ​គ្មានអ្នកឃើញ ព្រោះ​ជា​ពេល​យប់ផងនោះ ទើបបណ្តាល​ឱ្យលង់ទឹកស្លាប់ លុះព្រឹកឡើងក៏មាន​ប្រជា​ពលរដ្ឋប្រទះឃើញសពក៏រាយការណ៍ប្រាប់សមត្ថកិច្ច​​ឱ្យចុះមកពិនិត្យកន្លែងកើតហេតុ​តែម្តង​។​

ក្រោយពីកើតហេតុ ​សមត្ថកិច្ច​បានពិនិត្យ​សពក្មេងប្រុសរងគ្រោះរក​ពុំឃើញមានស្នាកស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់​ឡើយ ទើបសមត្ថកិច្ច​សន្និដ្ឋានថា ​ក្មេង​ប្រុស​រងគ្រោះ​​ពិតជាលង់​ទឹកស្លាប់​​ប្រាកដ​មែន ។ ​បន្ទាប់​មក​កម្លាំងជំនាញបានប្រគស់សព​ក្មេង​ប្រុស​រងគ្រោះ​ទៅ​​ឱ្យ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យតាមប្រពៃ​ណីនៅវត្តប្រាសាទគោកចក៕ (កែសម្រួលដោយ ៖ ធីតា​)