ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញលទ្ធផល​ហើយ…សារធាតុគីមីនៅឃុំ​គគីរ ស្រុករមាសហែក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖​លោក​ឧត្តមសេនីយ៍ឯក​បណ្ឌិត​ សៅ​ សុ​វ​ណ្ណី ​និង​លោក​ឧត្តមសេនីយ៍ឯក​ ម៉ែ​ន ម៉ា​រ៉ូ​ត អគ្គ លេខាធិការ​ង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នុយក្លេអ៊ែរ​ជីវសាស្ត្រ​ និង​វិទ្យុសកម្ម…

ខេត្តស្វាយរៀង ៖​លោក​ឧត្តមសេនីយ៍ឯក​បណ្ឌិត​ សៅ​ សុ​វ​ណ្ណី ​និង​លោក​ឧត្តមសេនីយ៍ឯក​ ម៉ែ​ន ម៉ា​រ៉ូ​ត អគ្គ លេខាធិការ​ង​អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធ​គីមី​នុយក្លេអ៊ែរ​ជីវសាស្ត្រ​ និង​វិទ្យុសកម្ម ​នៅ​ថ្ងៃ​ទី​១៧​ តុលា បាន​អញ្ជើញ​ចូលរួម​បេសកកម្ម​ជាមួយ​ក្រុមការងារ​ជំនាញ​CBRN​អឺរ៉ុប ​និង​អា​មេ​រិ​ក​ សហការ​ជាមួយ​ក្រុមការ ងារ​ជំនាញ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ​ចុះ​រុករក​សារធាតុ​គីមី​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​URAID នៅ​ទីតាំង​ដែល​បាន​កំណត់​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។ ជា​លទ្ធផល​នៃ​បេសកកម្ម​របស់​ក្រុមការ​ងារ​ គឺ​បាន​រក​ឃើញ​ថា វា​ជា​សារធាតុ​CS (​ជា​ប្រភេទ​ម្សៅ​គីមី នៅ​ពេល​បំផ្ទុះ​វា​សាយភាយ​ចេញ​ជា​Gas
វា​ធ្វើ​ឲ្យ​ស្រវាំងភ្នែក ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ និង​សរីរាង្គកាយ​)​ ។

គួរ​រំលឹក​​ផង​ដែរ​ថា កាលពី​ចុងខែ​កក្កដា​ឆ្នាំ​២០១៩​នេះ​ ក៏​មានការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ហាមឃាត់​អា​វុធ​គីមី​​អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ​ និង​អាវុធ​វិទ្យុសកម្ម​នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​ ដែល​រៀប​ចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ផង​ដែរ ​ដែល​កិច្ចប្រជុំ​នេះ ផ្តោត​ទៅ​លើ​វិទ្យាសាស្ត្រ​លើ ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ដែល​កំពុង​រត់ប្រណាំង​គ្នា ។

​ជា​ពិសេស​ប្រទេស​មហាអំណាច​ធំ​ៗ​ទាំង​៥​កំពុងដ​ណ្តើ​មគ្នាយក​លេខ​មួយ​ខាង​ផ្នែក​សេដ្ឋកិច្ច​ហើយ​គ្រឿង​សព្វាវុធ​ប្រល័យ​លោក​ក៏​កំពុង​តែ​ផលិត​ឡើង​លើ​ប្រទេស​មហាអំណាច​ទាំងនោះ​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ដណ្តើម​អំណាច​គ្រប់គ្រង​ពិភព លោក​ទាំងមូល​។​អាវុធ​គីមី​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ​អាវុធ​វិទ្យុសកម្ម​និង​សារធាតុ​គីមី​ក៏​បាន​រាលដាល​ពាសពេញ​ពិភពលោក​ហើយ​បន្ទាប់​ពី​សម្លាប់​មនុស្ស​ដោយ​ផ្ទាល់​គឺ​សម្លាប់​មនុស្ស​ដោយ​ប្រ យោល​ជា​ពិសេស​គឺ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ និង​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​រុក្ខជាតិ​ជា​បន្តបន្ទាប់​ផង ដែរ​។​ល​។​

ច្បាប់​ស្តី​ពី​ការ​ហាមឃាត់​អាវុធ​គីមី​អាវុធ​នុយ ក្លេ​អ៊ែ​រ​អាវុធ​ជីវសាស្ត្រ​និង​អាវុធ​វិទ្យុសកម្ម​របស់ ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​និង​ផ្សព្វ​​ផ្សាយ​ទូលំទូលាយ​ដល់​ស្រទាប់​ប្រជា ពលរដ្ឋ​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​សុខភាព​និង​អាយុជីវិត​យើង​ទាំងអស់​គ្នា​ ។ តាម​រយៈ​ចំណី​ម្ហូប​អាហារ​ដែល​ខ្វះ​អនាម័យ​ និង​មាន​សារធាតុ​គីមី​ហើយ​បើ​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ គឺ​និង​បណ្តាល​ឲ្យ​យើង​ស្លាប់​ដោយ​ឃាតករ​ឈាម​ត្រជាក់​។

អត្ថបទសរសេរ ដោយ