ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ម្នាក់​មុន​១​ថ្ងៃ​ទូរស័ព្ទ​មក​ថា«​លា​​​ហើយ​…» ម្នាក់​ទៀត​ខ្លួន​ឡើង​រឹង​ហៅ​​លែង​​ឆ្លើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​ពលករ​2​នាក់​ត្រូវ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ​2019 ដោយ​ក្នុង​នោះ​ពលករ​ម្នាក់​ដេក​ស្លាប់ និង​ពលករ​ម្នាក់​ទៀត​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ទឹកដី​ថៃ ។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​ពលករ​2​នាក់​ត្រូវ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ​2019 ដោយ​ក្នុង​នោះ​ពលករ​ម្នាក់​ដេក​ស្លាប់ និង​ពលករ​ម្នាក់​ទៀត​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ទឹកដី​ថៃ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​លោតទឹក​សម្លាប់​ខ្លួន​មានឈ្មោះ ចង់ តាក់ ភេទ​ប្រុស អាយុ​28​ឆ្នាំ ជា​ជាង​កាត់​កញ្ចក់ និង​មាន​ទីលំនៅ​ភូមិ​ខ្វំ ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកបាស់​ខេត្តតាកែវ​។ ហើយ​បាន​ធ្វើ​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​14 ខែតុលា​នេះ ស្ថិត​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ។

បើ​តាម​សាច់ញាតិ​ប្រាប់​ថា មុន​កើតហេតុ​1​ថ្ងៃ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ពី​ដី​ថៃ​មក​ប្រាប់​ថា «​ខ្ញុំ​លា​ហើយ​បង​ៗ ឲ្យ​ប្អូនសុំ​ទោស​ផង​» លុះ​ស្អែក​ឡើង​ស្រាប់តែ​ទទួល​ព័ត៌មាន​អរ​កុសល​តាម​ទូរស័ព្ទ​ពី​កម្មករ​រួម​អាជីព​ថា ជន​រង​គ្រោះ​បាន​លោតទឹក​សម្លាប់​ខ្លួន​ហើយ​។ ពេល​សាកសួរ​រក​មូលហេតុ ក្រុម​សាច់ញាតិ​អះអាង​ថា មិន​បានដឹង​នោះ​ទេ ហើយ​ថា ជន​រង​គ្រោះ​នៅ​លីវ និង​ជា​មនុស្ស​កំព្រា មាន​តែ​បង​ៗ​ប៉ុណ្ណោះ​។ ហើយដោយ​សារ​តែ​លំនៅ​ដ្ឋា​ន​នៅ​ឆ្ងាយ​ម្យ៉ាង​តម្លៃ​រថយន្ត​ដឹក​សព​ថ្លៃ សាច់ញាតិ​បាន​បង្ខំចិត្ត​បូជាសព​នៅ​វត្ត​បា​លិ​លេ​យ្យ ដើម្បី​យក​ធាតុ​ទៅ​ស្រុក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​ករណី​ពលករ​ម្នាក់​ទៀត​ដែល​ដេក​ស្លាប់​ឈ្មោះ ណោ​ក ណា​ង ភេទ​ប្រុស អាយុ​46​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​គោក​ត្រប់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមាន​ជ័យ។ ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្រុង​បាងកក កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​16 ខែតុលា​។

បើ​តាម​សម្តី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ដេ​ត ណី អាយុ​45​ឆ្នាំ បាន​ប្រាប់​ថា គាត់​មិន​បានដឹង​ថា ប្តី​ស្លាប់​ម៉ោង​ប៉ុន្មាន​នោះ​ទេ លុះដល់​ម៉ោង​ប្រហែល​2​ទៀប​ភ្លឺ គាត់​ក្រោក​បត់ជើងតូច​យកដៃ​ប៉ះ ស្រាប់តែ​ប្តី​គាត់​រឹង​ទៅ​ហើយ ហៅ​លែង​ឆ្លើយ ទើប​ដឹង​ថា​គាត់​ស្លាប់​។

សូម​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​ខាងលើ ក្រោយ​ពី​បញ្ជូន​ដល់​កម្ពុជា​វិញ​ហើយ ត្រូវ​បាន​សាច់​ញាតិ​​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ