ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ចិន និង​ចិន​ប្រខាំ​ទារប្រាក់​អស់​ល័ក្ខណ៍​ជាប់​ខ្នោះ​PM​នៅ​ក្រុង​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ពី​បទ​ចាប់​បង្ខាំង​មនុស្ស និង​ធ្វើ​ទា​រណកម្ម​ជំរិត​ទា​ប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ជនជាតិ​ចិន​២​នាក់ នៅ​ក្នុង​បន្ទប់​លេខ​២៣ នៃ​ផ្ទះសំណាក់​មហា​ជ័យ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ពី​បទ​ចាប់​បង្ខាំង​មនុស្ស និង​ធ្វើ​ទា​រណកម្ម​ជំរិត​ទា​ប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ជនជាតិ​ចិន​២​នាក់ នៅ​ក្នុង​បន្ទប់​លេខ​២៣ នៃ​ផ្ទះសំណាក់​មហា​ជ័យ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ជនរងគ្រោះ

បើ​តាម​លោក​វរៈសេនីយ៍ត្រី​គង់​កាន នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ ឈ្មោះ ហ្វង់ ឈឺ​ឆឹង ហៅ​ម៉ឹង​គ័​រ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ចងការ​ប្រាក់ ។ ទី​២ ឈ្មោះ ធឹង​ចា​ស៊ា​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន អ្នកយាម​បន្ទប់​បង្ខាំង​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សែ​វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​រូប​លោក (​គង់​កាន​) ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចុះ​បង្ក្រាប​ជនសង្ស័យ​ដល់​បន្ទប់​កើតហេតុ​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ តុលា ២០១៩ នៅ​ក្នុង​បន្ទប់​លេខ​២៣ ផ្ទះសំណាក់​មហា​ជ័យ ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​២​នាក់ ជា​ជនជាតិ​ចិន ហើយ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន យីហោ​សោ​ភ​ណ្ឌ័​អូ​វ៉ាង នៅ​ក្រុង​បា​វិត ។

ប្រភព​បន្ត​ទៀត​ថា បើ​តាម​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៩ ជនសង្ស័យ​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ​ម្នាក់​មក​ឃុំខ្លួន​នៅ​ក្នុង​បន្ទប់​ខាងលើ និង​វាយ​ធ្វើ​ទា​រណកម្ម ក្រោយមក​ទៀត​នៅ​វេលា​ម៉ោង​១​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​តុលា ២០១៩ ក្រុម​ជនសង្ស័យ​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ​ម្នាក់​ទៀត មក​ឃុំ​ក្នុង​បន្ទប់​លេខ​២៣ ជាមួយ​គ្នា ទាំង​២​នាក់​យក​មក​បង្ខាំង​ក្នុង​បន្ទប់ ហើយ​ចងវាយ​ធ្វើ​ទា​រណកម្ម​រួច​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ថតរូប​ភាព​បង្ហោះ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​មើល រួច​ជំរិត​ទា​ប្រាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​១​ម៉ឺន​ដុល្លារ ។

បន្ទាប់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឃើញ​រូបភាព​ធ្វើ​ទា​រណកម្ម​លើ​សាច់ញាតិ​របស់​ខ្លួន​ក៏​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ជន​រង​គ្រោះ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​ទីតាំង​មុខសញ្ញា​បង្ខាំង​ជន​រង​គ្រោះ និង​ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​១៨ តុលា ២០១៩​នេះ ។

ជនជាតិ​ចិន​នៅ​តែ​មាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទា​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្រុង​បា​វិត​តែ​ទោះបី​យ៉ាងណា​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ