ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានដំណោះស្រាយទេ​…​ករណី​ឡានដឹក​​ត្រី​​ហូរ​ទឹក​ឆ្អាប​​​រាល់​ព្រឹកនេះ?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ពលរ​ដ្ឋបាន​លើក​ឡើង​ថា ជា​រៀង​រាល់​ព្រឹក​ព្រលឹម មានរថយន្ត​​កូរ៉េ​ខ្នាត​ធំ​មួយ​គ្រឿង និងរថយន្តក្រុង​ដែល​គេ​ដឹង​ថា «ជារថយន្ត​ដឹក​ត្រី» បានឈប់​មក​ចត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​ខាងកើត​ផ្សា​រលើ​ប្រហែល​ជាង​១០០​ម៉ែត្រ និង​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី…

ខេត្តសៀមរាប​ ៖​ ពលរ​ដ្ឋបាន​លើក​ឡើង​ថា ជា​រៀង​រាល់​ព្រឹក​ព្រលឹម មានរថយន្ត​​កូរ៉េ​ខ្នាត​ធំ​មួយ​គ្រឿង
និងរថយន្តក្រុង​ដែល​គេ​ដឹង​ថា «ជារថយន្ត​ដឹក​ត្រី» បានឈប់​មក​ចត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​ខាងកើត​ផ្សា​រលើ​ប្រហែល​ជាង​១០០​ម៉ែត្រ និង​នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី នៃ​ក្រុង​សៀមរាប ដើម្បី​សាង​ត្រី​ទម្លាក់​ឲ្យ​ម៉ូយ​នានា​ក្នុង​ក្រុង​យក​ទៅ​លក់​បន្ត​ ។

ប្រភព​បាន​បន្ត​ថា ​រថយន្ត​ដឹក​ត្រី​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ ជារាល់​ពេល​ដាក់​ម្តង​ៗ គឺ​ហូរ​ទឹក​ឆ្អាប​ប្រឡាក់​ពេញ​​លើ​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ ហើយក៏គ្មាន​​​ឃើញ​​មន្ត្រី​​ពាក់ព័ន្ធ​ណា​ម្នាក់​បាន​យកចិត្តទុកដាក់ និងបញ្ចៀស​នូវ​បញ្ហា​នេះ​ឡើយ​ ។

ប្រភពឱ្យដឹងថា កត្តា​ទាំង​អស់នេះ ត្រូវបាន​គេ​សង្ស័យថា ​ប្រហែល​ខាង​ជំនាញ​មួយ​ចំនួន ទទួល​បាន​ផល​ប្រយោជន៍​ចូល​ហោប៉ៅ​ហើយ ទើប​ធ្វើ​មិនដឹង​មិនឃើញបែបនេះ ​។ ប្រភព​ពី​ប្រជាពលរដ្ឋ អ្នក​រស់នៅ​ក្បែរ​កន្លែង​នោះ បាន​លើក​ឡើង​ថា រថយន្ត​ដឹក​ត្រី​ដែល​មានទឹក​ហូរ​ឆ្អាប មក​លើ​ផ្លូវ​រាល់​ព្រឹក​​​នេះ មិន​គួរ​ណា​មក​ចត​សាង​នៅ​ទីប្រជុំជន ឬ​នៅ​ផ្លូវ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​នោះទេ ជា​ពិសេស​ផ្លូវជាតិ​នេះ​ក៏​មាន​រថយន្ត​គណ​:​ប្រតិភូ​ឆ្លងកាត់​រាល់ដង​ផង​ដែរ បើ​បណ្ដែតបណ្ដោយ​យូ​ៗ​ទៅ​កន្លែង​ចត​នោះ កាន់តែ​មាន​សភាព​ស្អុយ​ឆ្អាប​ខ្លាំង​ឡើង​ៗ​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​បាន​ទាក់ទង​ទៅ លោក ទៀ សីហា អភិបាល​ខេត្​រួច​ហើយ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ប៉ុន្តែ​មិន​ទាន់​ឃើញ​តប​មក​វិញ​នោះ​ទេ ​។ ​ចំណែក​លោក នួន ពុ​ធ្ធា​រ៉ា អភិបាលក្រុង​សៀម​រាប បាន​បញ្ជាក់​ថា ជុំវិញ​ការ​រថយន្ត​ចត​សាង​ត្រីនេះ ចាំ​លោក​ឲ្យ​អ្នក​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​មើល​។

ទោះ​បីយ៉ាងណា ​លោក នួន ពុទ្ធា​រ៉ា មិន​បាន​អត្ថាធិប្បាយ​លម្អិត​បាន​នោះ​ទេ ។ សូម​បញ្ជាក់​ថា រថយន្ត​ដឹក​ត្រី ខ្នាត​ធំ ដែល​ចត​សឹង​ពាក់​កណ្ដាល​ផ្លូវជាតិ​លេខ​៦ នៅ​ពី​ខាងកើត​ផ្សា​រលើ​ធំ​ថ្មី និង​ថយន្តក្រុង ដឹក​ត្រី​ចាប និង លេស​មកចតនៅមុខផ្សា​រលើ​ធំ​ថ្មី ដាក់ពាក់​កណ្ដាលផ្លូវ​ជា​រៀង​រាល់​ព្រឹកនេះ គេ​មិន​ទាន់​ដឹង​ថា ដឹក​ត្រី​មក​ពី​ប្រទេស​ណា ឬ​ខេត្ត​ណានោះ​​ឡើយ​ ​។

ប្រភព​បាន​លើក​ឡើង​បន្ថែមថា ការ​ដែល​មាន​រថយន្ត​ដឹក​ត្រី​ចត​សាង លើ​ទីតាំង​ខាងលើ​នោះ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ បរិស្ថាន ដូច្នេះ ​ពួក​គាត់​សង្ឃឹមថា អាជ្ញាធរ​ជំនា​ញ​និង​មិន​បណ្ដែតបណ្ដោយឲ្យ​មាន​តទៅ​ទៀត​ទេ​។

ជុំវិញ​ការលើកឡើងខាងលើ​នោះ​ដែរ ភ្នាក់ងារកោះសន្តិភាព មិន​អាចសុំ​ការ​ពន្យល់ពីលោកប្រធានមន្ទីរ​បរិស្ថាន​ខេត្ត និងលោក ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ទេ​រសៀល​ថ្ងៃ​ទី​១៧​​ តុលា​ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​ ។

អត្ថបទសរសេរ ដោយ