ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជំរុញ​អ្នក​វិនិយោគ​ខ្លួន​ប្រើប្រាស់​ស្លាក​សម្គាល់​រួម​«​ជប៉ុន​-​កម្ពុជា​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ជប៉ុន​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ការ​ប្រើប្រាស់​ស្លាក​សម្គាល់​រួម «​ផលិត​ដោយ​ជប៉ុន​-​កម្ពុជា នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។ ការ​បង្ហាញ​បំណង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ប៊ុ​ន ច​ន្ធី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ជប៉ុន​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ការ​ប្រើប្រាស់​ស្លាក​សម្គាល់​រួម «​ផលិត​ដោយ​ជប៉ុន​-​កម្ពុជា នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។ ការ​បង្ហាញ​បំណង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ប៊ុ​ន ច​ន្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ជាមួយ​លោក ARAI Hiroyuki ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋមន្ត្រី​ជប៉ុន​ទទួល​បន្ទុក​កិច្ចការ​ទូទៅ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ជំនួប​លោក ARAI Hiroyuki បាន​កត់សម្គាល់​អំពី​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន និង​បាន​ថ្លែង​អំពី​គោលបំណង​នៃ​កិច្ច​ពិភាក្សា​ការងារ​នេះ​មាន​០៣​ចំណុច​ដូច​ខាងក្រោម ១. ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​មិន​ត្រឹមតែ​ផលិត សម្រាប់​តែ​ការ​នាំ​ចេញ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ដោយ​បង្កើន​ទំនុកចិត្ត និង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​តាម​រយៈ​ការ​ប្រើប្រាស់​ស្លាក​សម្គាល់​រួម «​ផលិត​ដោយ​ជប៉ុន​-​កម្ពុជា នៅ​ក្នុង​ប្រទេស​កម្ពុជា​» ២. បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ និង​រិះរក​វិធីសាស្ត្រ​ការ​បង្កើន​សហគ្រាស​ធុន​តូច​-​មធ្យម (SMEs) ជប៉ុន និង​កម្ពុជា ដោយ​ជួល​កម្មករ​ជំនាញ​កម្ពុជា​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ស្រាប់​ឱ្យមក​ធ្វើការ​នៅ​ក្នុងស្រុក ដើម្បី​ផលិត​ហើយ​លក់​ក្នុងស្រុក សំដៅ​កាត់​បន្ថយ​ចំណាយ​លើ​ការ​នាំ​ចូល ៣. ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេះដឹង​បន្ថែម ពី​អ្វី​ដែល​បាន​សហការ​គ្នា និង​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និត​ជាមួយ​កម្ពុជា ពិសេស​លើ​ការ​បង្កើត​ឱ្យ​មាន​ជំនួប​វិនិយោគិន SMEs ជប៉ុន​-​កម្ពុជា ដោយសារ​តែ​ទាំង​និ​យោ​ជិ​ក និង​កម្មករ​ជំនាញ​កម្ពុជា​ដែល​កំពុងធ្វើការ​តាម​បណ្តា​ក្រុមហ៊ុន​/​សហគ្រាស នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​ចំនួន​ប្រមាណ​ជាង​១២,០០០ នាក់ នឹង​ក្លាយជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សម្រេចចិត្ត​មក​បើក​សហគ្រាស​ផលិត និង​លក់​រួម​គ្នា​នៅ​កម្ពុជា ។

លោក ប៊ុ​ន ច​ន្ធី អនុរដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា កម្ពុជា និង​ជប៉ុន​មាន​ចំណងមិត្តភាព​ជា​យូរ​មក​ហើយ ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិត​រមូ​ត​ទាំង​វិស័យ​ការទូត និង​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ។ លោក​បន្ត​ថា កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​សន្ទុះ​យ៉ាង​ខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន ហើយ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ការ​នាំ​ទំនិញ​មក​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៥៨៨ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផ្អែក​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ វេទិកា​ធុរកិច្ច ការ​ផ្គូផ្គង​វិនិយោគ​គិ​ន និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អនុរដ្ឋលេខាធិការ​បាន រំពឹង​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ទាំង​ថវិកា បច្ចេកទេស និង​ធនធានមនុស្ស​ដល់​កម្ពុជា​បន្ត​ទៀត​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ