ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ខ្នោះ ដោយសារ​គាស់ផ្ទះ​លួច​ឈើ​​ទាំង​​នេះ​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែតុលា វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច នគរបាល​ក្រុង​សំរោង​បាន​ទទួល​ព័ត៌មាន​និង​ពាក្យបណ្តឹង​ពីបុរស​ឈ្មោះ រី ប៊ូ​និ​ត ហៅ​កាប…

ខេត្តឧត្ដរមានជ័យ ៖ តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែតុលា វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច នគរបាល​ក្រុង​សំរោង​បាន​ទទួល​ព័ត៌មាន​និង​ពាក្យបណ្តឹង​ពីបុរស​ឈ្មោះ រី ប៊ូ​និ​ត ហៅ​កាប អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ថា ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​គាស់​សោ​ទ្វារផ្ទះ​ចូល​លួច​យក​ឈើ​ធ្នង់​អស់​៨​ដុំ ។

ក្រោយ​បាន​ទទួល​ពាក្យបណ្តឹង កម្លាំង​នគរបាល​ក្រុង​សំរោង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ក្នុង​នោះ​២​នាក់​ជា​ជន​ដៃដល់​ក្នុង​អំពើ​លួច និង​ម្នាក់​ទៀត​ទទួលផល​ចោរកម្ម នៅ​ថ្ងៃ​ទី​១៦ តុលា នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ៖
១-​ឈ្មោះ មឹ​ុ​ក វណ្ណ​: ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ មុខរបរ​មិន​ពិតប្រាកដ
២-​ឈ្មោះ ឈ្នៀង សុ​គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គៀប ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ពិល មុខរបរ​មិន​ពិតប្រាកដ និង៣-​ឈ្មោះ ឆែម សា​រួម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ទទួលផល​ចោរកម្ម​។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ក្រុម​ជនសង្ស័យឆ្លើយ​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​យក​ឈើ​ប្រាកដ​មែន ។ ចំណែក​ជនដែល​ទទួលផល​ចោរកម្ម​ឆ្លើយ​ថា ខ្លួន​បាន​ទិញ​ឈើ​ពី​ជន​ទាំង​២​នាក់​នៅ​ម៉ោង​៣​ទៀប​ភ្លឺ និង​បានដឹង​ថា​ឈើ​ទាំងនេះ​បាន​ពី​ការ​លួច​ប្រាកដ​មែន ។

ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ ឈើ​ជា​វត្ថុ​តាង​ចំនួន​៧​ដុំ ចំណែក​១​ដុំ​ទៀត​ត្រូវ​ជន​ដែល​ទទួល​ផល​ចោរកម្ម​ច្រៀក​កែ​ច្នៃ​អស់​ទៅ​ហើយ ៕​

អត្ថបទសរសេរ ដោយ