ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ទាំងព្រឹក! ខណៈ​នារីម្នាក់ជួបគ្រោះអកុសល​ជិតរោងចក្រមួយកន្លែង​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​កិន​បែកក្បាល​នារី​រង​គ្រោះ​ស្លាប់ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ តុលា…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​នារី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​កិន​បែកក្បាល​នារី​រង​គ្រោះ​ស្លាប់ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ ។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ជិត​រោង​ច​ក្រញូវ​ស្តារ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

តាម​រយៈ​អត្តសញ្ញាណប័ណ្ណ​​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ លី​ណា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកបើកបរ​ម៉ូតូ​គ្រឿង មិន​ស្គាល់​ម៉ាក ។ ចំណែក​រថយន្ត​បង្ក​មួយ​គ្រឿង​ខាងលើ​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេច​បាត់ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ និង​កំពុង​ស្រាវជ្រាវ​តាម​រក​រថយន្ត​បង្កហេតុ​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ