ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ប្រកបដោយ​សុវត្ថិភាព​បន្ទាប់​ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែតុលា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ប្រកបដោយ​សុវត្ថិភាព​បន្ទាប់​ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែតុលា​នេះ នៅ​ក្នុង​ប្រទេស​នៃ​តំបន់​អឺរ៉ុប រួម​មាន​សាធារណរដ្ឋ​ឆែក (Czech ) ហុង​គ្រី​(Hungary) និង​សាធារណរដ្ឋ​ប៊ុល​ហ្គា​រី (Bulgaria) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ។

តាម​រយៈ​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ក៏​ដូច​ជា ការ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់​ៗ​នោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​កម្ពុជា​បាន​ទទួល​នូវ​ភាព គ​ជ័យ​យ៉ាង​ត្រចះត្រចង់ ជា​ពិសេស​ក្នុង​កិច្ចការ​ពង្រឹងពង្រីក​នូវ​ទំនាក់ទំនង​ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​ការ​គៀងគរ​ទាក់ទាញ​នូវ​ការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ។

មុន​នឹង​អញ្ជើញ​មក​ត្រឡប់​មក​មាតុប្រទេស​វិញ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ ពេល​នេះ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​សូ​ហ្វៀ ប្រទេស​ប៊ុល​ហ្កា​រី (Bulgaria) វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ បន្ទាប់​ពី​បាន​មក​ចូលរួម កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក និង​បំពេញ​ទ ស្សនៈ​កិច្ច​ផ្លូវការ​នៅ​សាធារណៈរដ្ឋ​ឆែក (Czech) ហុង​គ្រី​(Hungary) និង​ប្រទេស​ប៊ុល​ហ្កា​រី (Bulgaria) កាលពី​ថ្ងៃ​ទី​១៣-១៧ តុលា ឆ្នាំ ២០១៩ កន្លង​មកនេះ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ។

សម្តេច​បញ្ជាក់​ថា ៖«​តាម​រយៈ​ទស្សនកិច្ច​នេះ គឺ​កម្ពុជា​យើង​បាន​រឹតចំណង​មិត្តភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​នៅ​អឺរ៉ុប ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជាតិ​យើង​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ