ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ទេច​ចោល​តែមួយប៉ប្រិច​ភ្នែក…​ខណៈ​ម្ចាស់​មិន​​ព្រម​​រុះរើ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​ខ្ទម​មិន​រៀបរយ​ចំនួន​១០​ខ្នង ដែល​អាជ្ញាធរ​អះអាង​ថា ជា​កន្លែងប្រមូលផ្តុំ​ប្រើ​ប្រាស់​គ្រឿងញៀន បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ប្រើ​កម្លាំង​រុះរើ​វាយ​កម្ទេច​ចោលក្នុងមួយប៉ប្រិច​ភ្នែក បន្ទាប់​ពី​ជូនដំណឹង​ឲ្យ​រុះរើ​ចេញ​ជា​ច្រើន​លើក ​មិន​ព្រម​រុះរើ ។…

រាជធានី​ភ្នំពេញ ៖ សំណង់​ខ្ទម​មិន​រៀបរយ​ចំនួន​១០​ខ្នង ដែល​អាជ្ញាធរ​អះអាង​ថា ជា​កន្លែងប្រមូលផ្តុំ​ប្រើ​ប្រាស់​គ្រឿងញៀន បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ប្រើ​កម្លាំង​រុះរើ​វាយ​កម្ទេច​ចោលក្នុងមួយប៉ប្រិច​ភ្នែក បន្ទាប់​ពី​ជូនដំណឹង​ឲ្យ​រុះរើ​ចេញ​ជា​ច្រើន​លើក ​មិន​ព្រម​រុះរើ ។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ដី​ឡូត៍​មួយ​កន្លែង​ជាប់​របង​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយ​លោក កៅ សា​រ៉ា​វុ​ធ អភិបាលរង​ខណ្ឌ​ជ្រោយចង្វា ។ លោក កៅ សា​រ៉ា​វុ​ធ បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​អាជ្ញាធរ​រុះរើ​នេះ​ជា​សំណង់​មិន​រៀបរយ ដែល​ប្រជាពលរដ្ឋ​មក​រស់នៅ​ក្នុង​ដី​ឡូត៍​របស់​ឈ្មោះ ប៊ុ​ន ជេស្ឋ ហើយ​ធ្លាប់​ជាទី​តាំង​ប្រមូលផ្តុំ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ជា​បន្តបន្ទាប់ ។

លោក​អភិបាលរង​ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ហេតុផល​ជា​កន្លែង​ប្រមូលផ្តុំ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​មានការ​ស្នើ​សុំ​ពី​ម្ចាស់​ដី​ឡូត៍ អាជ្ញាធរ​ក៏​បាន​ជួន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​រុះរើ​សំណង់​មិន​រៀបរយ​នោះ​ដោយ​ខ្លួនឯង ហើយ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ក៏​បាន​រុះរើ នៅ​សល់​ប្រមាណ​១០​គ្រួសារ​មិន​ស្តាប់​តាម​ការ​ណែនាំ ទើប​រដ្ឋបាល​ខណ្ឌ​សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល​តែ​ម្តង ។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ក៏​មានការ​អបអរសាទរ​ផង​ដែរ ។

លោក ប៊ុ​ន ជេស្ឋ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ដី​នោះ​មិនមែន​ជា​របស់​គាត់​ទេ ជា​ដី​របស់​មិត្តភក្តិ​លោក​ឈ្មោះ លី អេ​រ៉ូ ដែល​ឲ្យ​ឈរឈ្មោះ​ទិញ​ឲ្យ ។ លុះ​ក្រោយមក កម្មករ​របស់​គាត់​សុំ​ស្នាក់​នៅ​ក៏​បាន​បង្កើត​ជា​សំណង់​មិន​រៀបរយ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ