ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញមិនតិចទេនេះ… សត្វព្រៃទាំង​ងាប់​​ទាំង​​រស់​ក្នុងផ្ទះមួយកន្លែង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ដោយ​ដកហូត​​​វត្ថុ​តាង​មាន​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹក កាល​ពី​វេលា​ម៉ោង​០៤…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ ស្ថិត​នៅផ្ទះ​
មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ដោយ​ដកហូត​​​វត្ថុ​តាង​មាន​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹក កាល​ពី​វេលា​ម៉ោង​០៤ និង​២០​នា​ទី​រសៀលថ្ងៃ​ទី​១៧ តុលា ពី​កម្លាំង​សមត្ថកិច្ចចម្រុះ មាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ។

​សេចក្តីរាយការណ៍​បន្ត​ថា ជំនួញ​សត្វព្រៃ​​ខាងលើ គឺត្រូវកម្លាំង​​បាន​រក​ឃើញ​សត្វព្រៃ​រស់​ និង​សាច់សត្វ​ព្រៃងាប់​ជា​ច្រើន​ប្រភេទ រួម​មាន​១-​សាច់​ជ្រូកព្រៃ​ស្រស់ ២-​ត្រកួត​រស់ ៣-​ត្រកួត​ងាប់ ៤-​កុក​សំបក​ទំពាំង​ងាប់​ក្បាល ៥-​អណ្តើក​ភ្នំ​រស់ ៦-​អណ្តើក​សោម​ឈ្មោល​រស់ ៧-​អណ្តើកបិទមុខ​រស់ ៨-​ពស់​ចាន់​តា​ម៉​ម​រស់ ។ ប​ច្ចប្ប​ន្ន សមត្ថកិច្ច​ជំនាញ​បាន​ចាត់ការ​តាម​និ​តិ​វិធី ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។