ដុល្លារ​អា​មេ​រិ​ក​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​លុយ​ខ្មែរ ជប៉ុន ថៃ វៀតណាម និង​ឡាវ


ថ្ងៃនេះ​យើង​សូម​ណែនាំ​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ប្រាក់​យ៉េន​ជប៉ុន ប្រាក់​បាត​ថៃ ប្រាក់​ដុ​ង​វៀតណាម និង​ប្រាក់​គីប​ឡាវ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៨០,០០​រៀល អត្រា​លក់ ៤.០៩២,០០​រៀល​, ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៧,៦០​យ៉េន​ជប៉ុន អត្រា​លក់ ១១០,៣០​យ៉េន​ជប៉ុន ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ចំពោះ​ប្រាក់​បាត​ថៃ​វិញ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៣០,១៩៩៦​បាត អត្រា​លក់ ៣០,៤៩២៥​បាត​, ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ២៣.១០០,០០​ដុ​ង​វៀតណាម អត្រា​លក់ ២៣.៦០០,០០​ដុ​ង​វៀតណាម និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៨.៦៩៧,០០ គីប​ឡាវ អត្រា​លក់ ១០.៣៣៩,០០​គីប​ឡាវ ។

ដោយឡែក​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​លុយ​ថៃ លុយ​វៀតណាម និង​លុយ​ឡាវ ថ្ងៃនេះ​ដែរ គឺ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,០០​រៀល អត្រា​លក់ ១៣៥,៣០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧២៩​រៀល អត្រា​លក់ ០,១៧៧១​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៥២​រៀល អត្រា​លក់ ០,៤៦៩៨​រៀល ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ