ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សកម្មជន CNRP ខេត្តសៀមរាប​ចូល​សារភាព

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ឃុន វ​ណ្ណា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ដំ​ដែក ខេត្តសៀមរាប បាន​ចូល​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​១៦…

ខេត្តសៀមរាប ៖ លោក ឃុន វ​ណ្ណា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ដំ​ដែក ខេត្តសៀមរាប បាន​ចូល​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ការ​អំពាវនាវ​របស់​លោកសម រ​ង្ស៊ី នៅ​លើ​បណ្តាញ​សង្គម Facebookដែល​ជា​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា .

បន្ទាប់​ពី​បាន​ភ្ញាក់រឭក​ដកខ្លួន​ហើយ​នោះ សកម្មជន​អតីត​គណបក្សប្រឆាំង​រូប​នេះ​បាន​ប្រកាស​លុប​ចោល ការ​ចែកចាយ​បន្ត​នូវ​សកម្ម ភាព ឬ​ការ​អំពាវនាវ​របស់​ទណ្ឌិត​សម រ​ង្ស៊ី ហើយ​អំពាវនាវ​ឱ្យ​អតីត​សកម្មជន​ទាំងអស់​កុំ​ចែកចាយ ឬ​ចូលរួម​ជាមួយ​ផែនការ​រដ្ឋប្រហារ​ខុសច្បាប់ របស់​លោក​សម រ​ង្សុ​ី ។ លោក​ឃុន
វ​ណ្ណា បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​គ្រា​ដំបូង​លោក​បាន​ចែកចាយ​ព័ត៌មាន​មាតុភូមិនិវត្តន៍​របស់​លោក​សម រ​ង្ស៊ី ដោយសារ​តែ​ពេល​នោះ​មិន​បានដឹង​ថា វា​ជា​រឿង​ខុសច្បាប់ ប៉ុន្តែ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ចិញ្ចឹម​កងទ័ព និង​អំពាវនាវ​ដល់​កងទ័ព​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល ទើប​លោក​យល់​ថា នេះ​ជា​ទ​ង្វើ​ខុស ច្បាប់ ហើយ​សម្រេចចិត្ត​ចូល​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច ដើម្បី​បាន​រួច​ផុត​ពី​ទោស ។

លោក​ឃុន វ​ណ្ណា និយាយ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មិត្តភក្តិ ក្នុង​បណ្តាញ​សង្គម​Face book កុំ​យល់​ច្រឡំ រួមគំនិត​ក្បត់ជាតិ​ឱ្យ​សោះ ខ្ញុំ​សូម​សំណូមពរ​ដល់​មិត្តភក្តិ​នៅ​លើ​បណ្តាញ​សង្គម Facebook សូម​លុប​សារ​ចេញពី Account របស់​ខ្លួន​ឱ្យ​អស់ ហើយ​ខ្ញុំ​សូម​ថ្កោលទោស​សកម្មភាព​ទណ្ឌិត​សម រ​ង្ស៊ី ដូច​ជា​ការ​កៀរគរ​ពលរដ្ឋ កៀរគរ​ទ័ព​ជា​សកម្មភាព​រួមគំនិត​ក្បត់ជាតិ ខ្ញុំ​សូម​សន្យា​ថា ខ្ញុំ​លែង​គាំទ្រ និង​ចែកចាយ​ព័ត៌មាន​តាម​បណ្តាញ Facebook ទៀត​ហើយ ព្រោះ​វា​ជា​សកម្មភាព​រួមគំនិត​ក្បត់ជាតិ​» ។

ទណ្ឌិត​សម រ​ង្ស៊ី បាន​ប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្នុង​គោលបំណង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រោយ​ការ​ប្រកាស​វិល​ចូល​ប្រទេស លោក​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល​ទៅ​ចុះចូល​ជាមួយ​ខ្លួន ដោយ​ប្រកាស​ថា​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ពួក​គេ មិនតែប៉ុណ្ណោះ​ថែម​ទាំង​អំពាវនាវ​ឲ្យ​ប្រឆាំង​រដ្ឋធម្មនុញ្ញ ដោយបង្គាប់​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ ដើម្បី​រំលាយ​របប​រាជា​និយម​ថែម​ទៀត​ផង ។

សារ​របស់​លោក​សម រ​ង្ស៊ី ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ កងកម្លាំង​សមត្ថកិច្ច និង​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ចាត់​ទុក​ថា​ជា​អំពើ​ល្មើសច្បាប់​ដ៏​ធ្ងន់​បំផុត ដែល​បង្ក​គ្រោះថ្នាក់ ភាព​វឹកវរ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​ប្រកាស​ចាត់វិធានការ​តាម​ច្បាប់ និង​តួនាទី ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សង្គម ។

ជាមួយ​គ្នា​នេះ​ស្ថាប័ន​មាន​សមត្ថកិច្ច បាន​ព្រមាន​ថា អ្នកចូលរួម និង​គាំទ្រ ដល់​ផែនការ​រដ្ឋប្រហារ​របស់​លោក សម រ​ង្ស៊ី នឹង​ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី​១៥ រហូត​ដល់​៣០​ឆ្នាំ ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​អ្នក​ដែល​ចូល​សារភាព​ទទួលស្គាល់​កំហុស​នឹង​អនុញ្ញាត​ឱ្យ​រួច​ផុត​ទោស ៕

អត្ថបទសរសេរ ដោយ