ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​រសៃ​ឈាម​ខួរក្បាល… គួរ​តែ​ប្រយ័ត្ន!!!

4 ឆ្នាំ មុន

ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​អាច​កើតឡើង​ចំពោះ​គ្រប់​គ្នា​ដោយ​មិន​កំណត់​វ័យ​និង​ភេទ​ឡើយ​។ បញ្ហា​គួរ​អោយ​ព្រួយបារម្ភ​នៃ​ស្ថានភាព​នេះ គឺ​វា​អាច​កើតឡើង​ភ្លាម​ៗ​តែ​ម្ដង​។ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា ​ តើ​ខ្លួនឯង​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ឬ​យ៉ាងណា? ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​មួយ​ចំនួន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ខួរក្បាល ហើយ​អ្នក​ចាំបាច់​គួរ​ដឹង…

ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​អាច​កើតឡើង​ចំពោះ​គ្រប់​គ្នា​ដោយ​មិន​កំណត់​វ័យ​និង​ភេទ​ឡើយ​។ បញ្ហា​គួរ​អោយ​ព្រួយបារម្ភ​នៃ​ស្ថានភាព​នេះ គឺ​វា​អាច​កើតឡើង​ភ្លាម​ៗ​តែ​ម្ដង​។ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា ​ តើ​ខ្លួនឯង​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ឬ​យ៉ាងណា? ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​មួយ​ចំនួន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ខួរក្បាល ហើយ​អ្នក​ចាំបាច់​គួរ​ដឹង ៖

១. សម្ពាធ​ឈាម​ឡើង​ខ្ពស់ ៖ មួយ​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល គឺ​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​អាច​គ្រប់គ្រង​បាន​។ បញ្ហា​នោះ គឺ​ការ​ឡើង​ចុះ​នៃ​សម្ពាធ​ឈាម​ជះ​ឥទ្ធិពល​លើស​សៃ​ឈាម​ដែល​ធ្វើ​អោយ​ងាយ​នឹង​ដាច់ ឬ​ស្ទះ​។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​វេជ្ជបណ្ឌិត​ជា​ច្រើន​ណែនាំ​អោយ​អ្នករក្សា​បាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​គ្រប់ពេល​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

២. ជំងឺ​បេះដូង ៖ មាន​ជំងឺ​បេះដូង​ច្រើន​ប្រភេទ​ណាស់​ដែល​អាច​ជះ​ផល​ប៉ះពាល់​ដល់​ស​សៃ​ឈាម​បណ្ដាល​អោយ​ស្ទះ ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​រក្សា​របប​អាហារ​សុខភាព​ល្អ​។

៣. ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​គួរ​អោយ​ព្រួយបារម្ភ​។ ដូច្នេះ​ចូរ​កម្រិត​ការ​ទទួលទាន​របស់​អ្នក​មិន​លើស​ពី ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី​។

៤. ការ​ជក់បារី ៈ បញ្ហា​នោះ គឺ​ការ​ជក់បារី​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បែរជា​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ទៅ​វិញ​។​នៅ​ពេល​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ពេក វា​នឹង​បង្ក​ការ​ខូចខាត​ដល់​ជញ្ជាំង​ស​សៃ​ឈាម​ធ្វើ​អោយ​ស្ទះ​។ ស​សៃ​ឈាម​ស្ទះ​រារាំង​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​កាន់​ខួរ​ក្បាល ក៏​ដូច​ជា​បេះដូង​ដែល​គ្រោះថ្នាក់​ណាស់​ចំពោះ​សុខភាព​ទាំងមូល​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល អ្នក​គួរ​បញ្ឈប់​ទម្លាប់​ជក់បារី​។

៥. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ៖ ស្ត្រេ​ស​អាច​ជះ​ឥទ្ធិពល​គួរ​អោយ​ព្រួយបារម្ភ​ណាស់​លើ​សុខភាព​រាង​កាយ​ទាំងមូល ក៏​ដូច​ជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍​អាច​បណ្ដាល​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់​បន្ថយ​ភាព​តានតឹង​របស់​អ្នក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ