ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ! !

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​…​ក្រុម​អ្នក​សង្កេតការណ៍​បាន​វាយតម្លៃ​ថា​…​សន្តិភាព​និង​ការ​អភិវឌ្ឍ​សម័យ​នេះ​…​កំពុង​កើត​មាន​ទូ​ទាំង​ប្រទេស ។ ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​រស់នៅ​…​ប្រកប​មុខរបរ​យ៉ាង​ប្រកួតប្រជែង​…​បាន​សុខដុម​រម្យ​នា​គ្រប់​ខេត្ត​ក្រុង ។ ក្រុម​អ្នក​សង្កេតការណ៍​បាន​កត់សម្គាល់​ឃើញ​ទៀត​ថា​… «​សន្តិភាព​» ក្នុង​សង្គម​កើត​មាន​មែនហើយ​…​ប៉ុន្តែ​ក៏​នៅ​មាន «​អ​សន្តិភាព​» ដោយ​ដុំ​ៗ​ខ្លះ​…​នោះ​គឺ​អ​សន្តិភាព «​ក្នុង​ចិត្ត​»…

សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​…​ក្រុម​អ្នក​សង្កេតការណ៍​បាន​វាយតម្លៃ​ថា​…​សន្តិភាព​និង​ការ​អភិវឌ្ឍ​សម័យ​នេះ​…​កំពុង​កើត​មាន​ទូ​ទាំង​ប្រទេស ។ ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​រស់នៅ​…​ប្រកប​មុខរបរ​យ៉ាង​ប្រកួតប្រជែង​…​បាន​សុខដុម​រម្យ​នា​គ្រប់​ខេត្ត​ក្រុង ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​កត់សម្គាល់​ឃើញ​ទៀត​ថា​… «​សន្តិភាព​» ក្នុង​សង្គម​កើត​មាន​មែនហើយ​…​ប៉ុន្តែ​ក៏​នៅ​មាន «​អ​សន្តិភាព​» ដោយ​ដុំ​ៗ​ខ្លះ​…​នោះ​គឺ​អ​សន្តិភាព «​ក្នុង​ចិត្ត​» ប្រជាជន​មួយ​ភាព​តូច​ប៉ុណ្ណោះ​…​ដែល​​នៅ​ភ័យ​ខ្លាច និង​រត់លូន​បង្កើត​ដោយ​ខ្លួនឯង ។

បាន​កត់សម្គាល់​ទៀត​…​អ្នក​ដែល​គ្មាន​សន្តិភាព «​ក្នុង​ចិត្ត​»…​ច្រើន​តែ​ជា​ជន​ធ្លាប់ «​ជាប់គុក​»…​ជា​ជន​ក្រីក្រ​ល្ហេ​ម​ល្ហា​ម​ធ្លាប់​មានទោស​…​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើអាក្រក់​ក្នុង​សង្គម​…​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​អ្នក​ល្អ​…​ខ្លះ​ធ្លាប់​ត្រូវ​បាន​រដ្ឋអំណាច​បង្ក្រាប​…​ខ្លះ​ត្រូវ​អស់បុណ្យ​ដោយសារ​មេខ្លោង​ដើរ​ផ្លូវខុស​…​ខ្លះ​ទៀត​លោភ​លន់​ចង់បាន​អំណាច​បុណ្យ​សក្តិ​…​ពេល​ណា​បក្ស​របស់​ខ្លួន​ឈ្នះ​…​ដេក​នឹកឃើញ​បុណ្យ​។​ល ។

ក្រុម​អ្នកវិភាគ​យល់​ថា​…​សមាសភាព​ខាងលើ​នេះ​…​បើ​ដកខ្លួន​ថយ​មិន​ទាន់​ទេ​…​មួយ​ជីវិត​ពួក​គេ​នៅ​តែ​គ្មាន​សន្តិភាព «​ក្នុង​ចិត្ត​»…​នៅ​តែ​ជួប​មហន្តរាយ​នៃ​ជីវិត​រហូត​ដល់​អស់​…​ព្រោះ​ភាគតិច​មិន​អាច​យកឈ្នះ​ភាព​ច្រើន​បាន​ឡើយ ។

ក្រុម​អ្នកវិភាគ​នៅ​តែ​វាយតម្លៃ​ថា​…​អ្នកនយោបាយ «​ចាញ់​» ដឹកនាំ​កៀងគរ​កម្លាំង​បាន​តែ «​អ្នក​ចាញ់​» ប៉ុណ្ណោះ​…​គ្មាន «​អ្នក​ឈ្នះ​» ណា​…​ដើរ​តាម​គាំទ្រ​ទេ​…​ហើយ​បើ​នៅ​តែ​មានៈ​តាម​ចិត្ត​…​មិន​ខុស​ពី «​ហក់​ចូល​ភ្លើង​» ដូច​សត្វ​មមាច​ឡើយ ។

ថ្ងៃ​៩ វិច្ឆិកា ជិត​ឈាន​មក​ដល់​ហើយ​…​បើ​មិន​ប្រញាប់​ដកថយ​តាម​ក្បួន​យុទ្ធសាស្ត្រ​ទេ​…​អាណិត​ណាស់​! កុំ​ថា​អា​ឡេវ​មិន​ជួយ​ប្រាប់​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ