ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ដែល​មិន​ស្តាប់​ពាក្យ​ម៉ែឪ​ច្រើន​តែ​បរាជ័យ

4 ឆ្នាំ មុន

ពាក្យ​សម្តី​ឪពុក​ម្តាយ​មាន​តម្លៃ​ជាងមាស​ជាង​ពេជ្រ គឺ​ចង់ឱ្យ​តែ​កូន​បាន​សុខ​ជោគជ័យ​ក្នុង​កិច្ច​ផ្សេង​ៗ តែបើ​កូនប្រុស​ស្រី​ទាំងឡាយ​ណា​មិន​ស្ដាប់​តាម​ពាក្យ​របស់​ឪពុក​ម្ដាយ​ទេ កូនប្រុស​ស្រី​ទាំងឡាយ​នោះ​ច្រើន​តែ​បរាជ័យ​នៅ​រាល់​ការងារ​ដែល​ខ្លួនឯង​ធ្វើ ឬ​ជួប​ឧបសគ្គ​បង្ក​ឲ្យ​មាន​បញ្ហា ដែល​មិន​ចេះ​ដោះស្រាយ​បាន និង​ជួប​នូវ​សេ​ចក្ដី​ទុក្ខ​លំបាក​សព្វគ្រប់​បែប​យ៉ាង នៅ​ក្នុង​ជីវិត ដែល​មិន​អាច​គេច​ផុត​ឡើយ ហើយ​ទៅ​ណា​មក​ណា…

ពាក្យ​សម្តី​ឪពុក​ម្តាយ​មាន​តម្លៃ​ជាងមាស​ជាង​ពេជ្រ គឺ​ចង់ឱ្យ​តែ​កូន​បាន​សុខ​ជោគជ័យ​ក្នុង​កិច្ច​ផ្សេង​ៗ តែបើ​កូនប្រុស​ស្រី​ទាំងឡាយ​ណា​មិន​ស្ដាប់​តាម​ពាក្យ​របស់​ឪពុក​ម្ដាយ​ទេ កូនប្រុស​ស្រី​ទាំងឡាយ​នោះ​ច្រើន​តែ​បរាជ័យ​នៅ​រាល់​ការងារ​ដែល​ខ្លួនឯង​ធ្វើ ឬ​ជួប​ឧបសគ្គ​បង្ក​ឲ្យ​មាន​បញ្ហា ដែល​មិន​ចេះ​ដោះស្រាយ​បាន និង​ជួប​នូវ​សេ​ចក្ដី​ទុក្ខ​លំបាក​សព្វគ្រប់​បែប​យ៉ាង នៅ​ក្នុង​ជីវិត ដែល​មិន​អាច​គេច​ផុត​ឡើយ ហើយ​ទៅ​ណា​មក​ណា តែង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជា​និច្ច ព្រោះ​ទោស​នៃ​ការ​មិន​ស្ដាប់​តាម​ពាក្យ​ឪពុក​ម្ដាយ ។

ដូច​មិត្ត​វិន្ទុ​កៈ ដែល​ចចេស​រឹងរូស​មិន​ស្ដាប់​ម្ដាយ ចង់ទៅ​ធ្វើ​ជំនួញ តែ​ម្ដាយ​ហាមឃាត់​មិន​ឲ្យ​ទៅ ដោយ​ឃើញ​កូន​នៅ​ក្មេង ខ្លាច​កូន​មាន​គ្រោះ ឬ​ខ្លាច​កូន​លំបាក ព្រោះ​ម៉ែ​បារម្ភ​ពី​កូន ទើប​ម៉ែ​ហាមឃាត់​មិន​ចង់​ឲ្យ​កូន​ទៅ តែ​មិត្ត​វិន្ទុ​កៈ មិន​យល់ព្រម​ឡើយ នៅ​តែ​ចចេស​រឹងរូស​រហូត​ហ៊ាន​ច្រាន​ម្ដាយ ដែល​ចាស់ជរា ឲ្យ​ដួល​ត្រឡប់ត្រឡិន ហើយ​ដើរ​កន្លង​គាត់​ទៅ​ដោយ​គ្មាន​អាឡោះអាល័យ និង​គ្មាន​ក្ដី​អាសូរ​ដល់​ម្ដាយ​ចាស់ជរា​បន្តិច​សោះឡើយ ។

ដោយសារ​តែ​មិត្ត​វិន្ទុ​កៈ​ជា​កូន​កាឡកណ្ណី មិនដឹង​គុណ​ម៉ែ និង​មិន​ស្ដាប់​តាម​ពាក្យ​របស់​ម៉ែ ទើប​ទីបំផុត​កឿង​សំពៅ​នៅ​កណ្ដាល​សមុទ្រ ។ ដោយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន អ្នក​សំពៅ​ទាំងឡាយ​ក៏​គិត​ថា នៅ​លើ​សំពៅ​នេះ​ប្រាកដជា​មាន​មនុស្ស​កាឡកណ្ណី​មិន​ខាន ទើប​ធ្វើ​វិធី​ដើម្បី​ស្វែងរក​បាប​ជន​ដោយ​ការ​ចាប់​ស្លាក ។

ការ​ធ្វើ​ពិធី​នេះ​ក៏​បានដឹង​ថា​មិត្ត​វិន្ទុ​កៈ​ជា​មនុស្ស​កាឡកណ្ណី អ្នក​សំពៅ​ទាំងឡាយ​ក៏​ចាប់​មិត្ត​វិន្ទុ​កៈ​ដាក់​បណ្ដែត​តាម​ក្បូន បំ​បោះបង់​ចោល​ឲ្យ​អណ្ដែត​នៅ​លើ​ខ្នង​សមុទ្រ​ក្នុង​គ្រានោះ​ឯង នាំ​ឲ្យ​មិត្ត​វិន្ទុ​កៈ​ជួប​ទុក្ខ​លំបាក​ដោយ​ការ​ធ្លាក់​នរក​ទាំង​រស់ ព្រោះតែ​មិន​ស្ដាប់​ពាក្យ​ម៉ែ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ