ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​តឹង​ច្រមុះ​មែន​ទេ… រូប​មន្ត​ធម្ម​ជាតិ​បំបាត់​យ៉ាង​ឆាប់រហ័ស

4 ឆ្នាំ មុន

ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​អាច​បណ្ដាល​អោយ​មាន​អាកា​រៈ​តឹង​ច្រមុះ​ពិបាក​ដកដង្ហើម​។ ​ទោះ​ជា​យ៉ាងណា​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​បំបាត់​អាកា​រៈ​តឹង​ច្រមុះ​ឆាប់រហ័ស ៖ ១. ខ្ញី ៖…

ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​អាច​បណ្ដាល​អោយ​មាន​អាកា​រៈ​តឹង​ច្រមុះ​ពិបាក​ដកដង្ហើម​។ ​ទោះ​ជា​យ៉ាងណា​បញ្ហា​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​បំបាត់​អាកា​រៈ​តឹង​ច្រមុះ​ឆាប់រហ័ស ៖

១. ខ្ញី ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ស្ងោរ​ខ្ញី​ដែល​កោស​សំបក​រួច​ចំនួន​សម​ល្មម​ក្នុង​ទឹក​ធម្មតា​សម្រាប់​រយៈពេល ២០ នាទី​។ បន្ទាប់​មក​យក​ក្រណាត់​ស្អាត​មួយ​ត្រាំ​ក្នុង​ទឹក​ខ្ញី​។ ទុក​អោយ​ត្រជាក់​បន្តិច​សឹម​យក​ក្រណាត់​នេះ​ស្អំ ឬ​គ្រប​លើ​មុខ ខណៈ​ពេល​គេង​ដាក់​ក្បាល​រាង​ខ្ពស់​បន្តិច​សម្រាប់​រយៈពេល ១៥ នាទី​។ អ្នក​ក៏​អាច​ទទួលទាន​តែ​ខ្ញី​ផង​ដែរ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ឆាប់រហ័ស​។

២. ម៉ាស្សា ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ថ្នម​ៗ​កន្លែង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដើម្បី​បង្កើន​ចរន្តឈាម​ក្នុង​ច្រមុះ​កាត់​បន្ថយ​ការ​ឈឺចាប់​និង​អាកា​រៈ​តឹង​ច្រមុះ​។ ចូរ​ដាក់​ម្រាម​ចង្អុលដៃ​លើ​គែម​ផ្នែក​ខាងក្រៅ​នៃ​រន្ធ​ច្រមុះ បន្ទាប់​មក​សង្កត់​ទប់​លើ​គល់​ច្រមុះ​សម្រាប់​រយៈពេល ៣០ វិនាទី​។ បន្ថយ​កម្លាំង​សង្កត់​វិញ រួច​អនុវត្ត​ម្ដងទៀត​។

៣. ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ កូរ​អោយ​សព្វ​សឹម​ក្រេប​ម្ដង​បន្តិច​ៗ​។

៤. ទទួលទាន​ទឹក​អោយ​បាន​ច្រើន ៖ ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់​ជួយ​ពង្រា​វ​ស្លេស ឬ​សំបោរ​ដែល​ជួយ​អោយ​អ្នក​ដកដង្ហើម​បាន​ស្រួល​។ ដូច្នេះ​ចូរ​ដ​ទទួលទាន​ទឹក​អោយ​បាន​ច្រើន​ដល់ ១០ កែវ​ក្នុង​មួយ​ថ្ងៃ អ្នក​ក៏​អាច​ទទួលទាន​ទឹកតែ ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​ៗ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ