ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្ចាស់​ភ្លេចខ្លួន និង​មាន​សោ​ស្រាប់​ទៀត​មានអី​…​ចុង​ក្រោយ​ជាប់​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បំរុង​លួច​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា​នេះ ត្រង់​ចំណុច​ផ្ទះ​វីឡា​ស្តុក​ទំនិញ​មួយ​កន្លែង​ទល់មុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បំរុង​លួច​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា​នេះ ត្រង់​ចំណុច​ផ្ទះ​វីឡា​ស្តុក​ទំនិញ​មួយ​កន្លែង​ទល់មុខ និង​ធនាគារជាតិ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​សម្តី​ស្ត្រី​ម្នាក់​ឈ្មោះ ធីតា អាយុ​២៤​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​កើតហេតុ​ខាងលើ គឺជា​កន្លែង​សម្រាប់​ទុក​សម្ភារៈ​របស់​ក្រុមហ៊ុន​ដែល​មាន​គាត់ និង​ប្តី រួម​ជាមួយ​ប្តី​ប្រពន្ធ​មួយគូ​ទៀត​ជា​បុគ្គលិក និង​ជា​អ្នក​ស្នាក់​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​ពេល​យប់ ។ កាលពី​យប់​ថ្ងៃ​ទី​១៥ មុន​ពេល​កើតហេតុ​ហេតុ គឺ​មាន​ចោរ​បាន​ផ្លោះ​របង​ចូល​មក​ក្នុងផ្ទះ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ គេចខ្លួន​បាត់ ។

ខណៈ​ពេល​ដែល​គាត់​ទុក​ម៉ូតូ​ខាងលើ​នៅ​ខាង​មុខ​ផ្ទះ ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ ហើយ​នាំ​គ្នា​ចូល​ទៅ​សំរាក​ខាងក្នុង បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​រួច​ហើយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ផ្ទះ​ខាងលើ គឺ​បាន​ចាក់សោ​ទុក​ចោល​ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ចេញ​ទៅ​លេង​បាល់​ជាមួយ និង​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា ។ លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​គាត់ និង​ប្តី​រួម​ជាមួយ និង​មិត្តភក្តិ​ពីរ​នាក់​ទៀត​បាន​ត្រឡប់​មក​ពី​លេង​បាល់​វិញ ។ ខណៈ​ពេល​ដែល​បំរុង និង​ចូល​ទៅ​ក្នុងផ្ទះ​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​កាន់ដំបង​នៅ​ខាងក្នុង​ផ្ទះ​កើតហេតុ​ខាងលើ ។

ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​ឡោម​ព័ទ្ធ និង​ចូល​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា គេ​មាន​គ្នា​ចំនួន​៣​នាក់​ប្រុស​២ និង​ស្រី​ម្នាក់ ។ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​មក​ក្នុងផ្ទះ​កើតហេតុ​ខាងលើ តាម​បក្សពួក​ម្នាក់​ទៀត​ដែល​ជា​អ្នក​ស្គាល់គ្នា តែ​មិន​ទាន់​បាន​លួច​ទ្រព្យសម្បត្តិ​អ្វី​ទេ ។ ចំណែកឯ​បក្សពួក​ប្រុស​ស្រី​ពីរ​នាក់​ទៀត​បាន​នាំ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​អស់ ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ