ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​២៤ តុលា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែតុលា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ស្តី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែតុលា​នេះ​) បាន​លើក​ឡើង​ថា តាម​រយៈ​នៃ​ការ​តាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា ជ្រលង​នៃ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​នឹង​កំពុង​រំកិល​អូស​បន្លា​យមក​លើ​ភាគ​ខាងជើង និង​ភាគ ឦសាន​កម្ពុជា ។

ខណៈ​នៅ​ភាគ​ខាងក្រោម​ទទួល​រង​នូវ​ខ្យល់​នាំ​មក​នូវ​សំណើម​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ។ ក្រសួង​បាន​លើក​ឡើង​ទៀត​ថា លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ ទី​១- ចាប់ពី​ថ្ងៃ​ទី​១៨ និង​២៤ ខែតុលា ឆ្នាំ​២០១៩ ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តក្រចេះ កម្រិត​ទឹកភ្លៀង​នឹង​ចុះ​ពី​តិច​មក​ខ្សោយ ។ ទី​២-​ចាប់ពី​ថ្ងៃ​ទី​១៨ និង​២៤ ខែតុលា ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​នឹង​អាច​មាន​រៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ចាប់ពី​ថ្ងៃ​ទី​២០ និង​២៤ ខែតុលា កម្រិត​ទឹកភ្លៀង​នឹង​ចុះ​មក​តិច ។ ៣-​ចាប់ពី​ថ្ងៃ​ទី ១៨ និង​២១ ខែតុលា ឆ្នាំ​២០១៩ ខេត្ត​កំ​ពង​ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយ​រៀង តាកែវ កំពត សីហ​នុ កែប កោះកុង និង​រាជធានី​ភ្នំពេញ នឹង​អាច​មាន​រៀង​ពី​តិច​ទៅ​បង្គរ ទន្ទឹម​នោះ​អាច​មាន​ភ្លៀង ធ្លាក់​ច្រើន​នៅ​ផ្នែក ខ្លះ ។ ចាប់ពី​ថ្ងៃ​ទី​២២ និង​២៤ ខែតុលា កម្រិត​ទឹកភ្លៀង​នឹង​បន្ត​ពី​កម្រិត​តិច​មក​មធ្យម ។

ក្រសួង​សូម​ឲ្យ​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នៅ​កើត​មាន​ជាយថាហេតុ ពិសេស​បណ្ដា​ខេត្ត​តំបន់​វាលទំនាប ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ