សេចក្ដីសុខ​មិនមែន​ចេះ​តែ​កើត​មាន​ទេ


សេចក្តីសុខ​មិនមែន​ចេះ​តែ​កើត​មាន​គ្រប់​មនុស្ស​ទេ អ្នក​ដែល​មាន​សេចក្ដីសុខ មិនមែន​ថា​គេ​ចេះ​តែ​បាន​នូវ​អារម្មណ៍ល្អ​ៗ​ឯង​ៗ​ទៅ​នោះ​ទេ នេះ​គឺ​មក​អំពី​អ្នក​នោះ​ឯង​គេ​ចេះ​សិក្សា​ត្រូវ​តាម​សេចក្ដី​ពិត​នៃ​អារម្មណ៍ ចេះ​ឱ្យ​តម្លៃ​ដល់​មនុស្ស​គ្រប់​រូប ចេះ​ឱ្យ​សេចក្តី​ស្រឡាញ់ ចេះ​ឲ្យ​អភ័យ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ ដើម្បី​សេចក្ដីសុខ​ស្ងប់​នៃ​ចិត្ត​របស់​គេ ។

បើ​យើង​សិក្សា​អំពី​រឿងហេតុ​ទាំងឡាយ​ដែល​ជួប​ប្រទះ​រាល់​ថ្ងៃនេះ ទាំង​អារម្មណ៍​ក្នុង​គំនិត បើ​យើង​មិន​ចេះ​គិត​ឲ្យ​បាន​សុខ​ខ្លួនឯង​ទេ យើង​ក៏​រមែង​កើតទុក្ខ​រាល់ថ្ងៃ​ហ្នឹងឯង ។

យើង​តែង​ស្វែងរក​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ក្រៅ​ខ្លួន បណ្ដោយ​ឲ្យ​ខ្លួនឯង​កើតទុក្ខ​ទោមនស្ស ព្រោះ​ការ​ស្វែងរក​ចង់បាន​នោះ​មិន​បាន​ដូច​បំណង ។

ប៉ុន្តែ​បើ​យើង​ស្វែងរក​ឃើញ​តម្លៃ​នៃ​ជីវិត​ខ្លួនឯង​នៅ​ត្រង់​ការ​ឈ្នះ​សេចក្ដី​ទុក្ខ​ពិតប្រាកដ នោះ យើង​នឹង​មាន​តែ​ការ​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ ស្ងប់ចិត្ត​រាល់ថ្ងៃ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ