ករណី​គ្រឿងញៀន​…​សម្រេច​ផ្តន្ទាទោស​25​​ឆ្នាំ-ពិន័យ​ប្រាក់​ចូល​រដ្ឋ​60​លាន​រៀល


រាជធានី​ភ្នំពេញ ៖ សាលា​ដំ​បូ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ តុលា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទា ទោស​លើ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ nigពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៦០​លាន​រៀល ។

សាលក្រម​នេះ ​បាន​ប្រកាស​ឡើង​ដោយ​លោក លិ សុខា ប្រធាន​ក្រុ​ុ​ម​ប្រឹក្សា​ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ ម៉េ​ង រតនា ហៅ ខ្វែ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ ជនជាប់ចោទ ម៉េ​ង រតនា ហៅ ខ្វៃ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ខណៈ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​គ្រឿង ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ម៉ា​ទឹកកក​ទម្ងន់​១៥,៨១២.៦៩​ក្រាម (​ជិត​១៦​គីឡូ ក្រាម​) និង ថ្នាំ​ញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន (Heroine) ទម្ងន់ ៧០១. ៧៤ ក្រាម ( ជិត​១​គីឡូក្រាម ) ។

ក្រោយ​ឃាត់ខ្លួន​ជនជាប់ចោទ នឹង​វត្ថុ​តាង​ថ្នាំ​ញឿ​ន​សរុប​ជិត​១៧​គីឡូក្រាម ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ជនជាប់ចោទ​ត្រូវ​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ចាប់តាំងពី​ពេល​នោះ​មក​មាន​រយៈពេល​ជិត​១​ឆ្នាំ ទើប​មានឱកាស​បើក​សវនាការ​ជំនុំ​ជម្រះក្តី រហូត​មាន​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ​នា​ពេល​នេះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ