ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ជួយ​លើ​បញ្ហា​​ការពារ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដើម្បី​ពង្រឹង​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​ពង្រឹង​និង​ពង្រីក​ឧស្សា​កម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ជួយ​ដល់​ជីវភាព​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ស្នើ​សុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក (US-ABC)​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ការពារ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​ពង្រឹង​និង​ពង្រីក​ឧស្សា​កម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ជួយ​ដល់​ជីវភាព​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ស្នើ​សុំ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក (US-ABC)​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ការពារ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។

​ការ​ស្នើ​សុំ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជួប​ពិ​ភា​គ្សា​ការងារ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ប្រទេស​ប្រ៊ុ​យ​ណេ បន្ទាប់​លោក វេ​ង សា​ខុន និង​ក្រុមការងារ​បាន​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃឈើ​លើក​ទី​៤១ រួច​មក ។ ជំនួប​នេះ​មាន​គោលបំណង​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនទាន​លើ​អាទិភាព​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ពិនិត្យ​មើល​កាលានុវត្តភាព​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​វិស័យ​ឯកជន ក្នុង​ផលិតកម្ម​កសិកម្ម និង​ការ​ផ្តួចផ្តើម​នានា​ដែល​ពាក់ព័ន្ធ​ដល់​ការ​ពង្រីក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​បន្ន​និង​ចីរភាព​នៅ​កម្ពុជា​។ លើស​ពី​នេះ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក ក៏​មាន​បំណង​ផ្លាស់​ប្តូរ​នូវ​ទស្សនៈ​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​ដំណើរការ​នៃ​កា​រវិ​វ​ឌ្ឍ​នៃ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​។ ហើយ​ក៏​សង្ឃឹមថា​តាម​រយៈ​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក កម្ពុជា​នឹង​អាច​ទទួល​បាន​នូវ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី​ៗ​ក្នុង​ផលិតកម្ម​កសិកម្ម ហើយ​អាច​នឹង​ឈាន​ទៅ​ជួយ​ដល់​ការ​បង្កើន​ជីវភាព​កសិករ​នៅ​តាម​ទី​ជនបទ​។

លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា «​ទន្ទឹម​នឹង​នេះ ក៏​សង្ឃឹមថា​កា​រប​ញ្ជូ​ល
បច្ចេកវិទ្យា​នៅ​ក្នុង​កសិកម្ម ក៏​នឹង​អាច​ជួយ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ផង​ដែរ ហើយ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ទទួលទាន​ម្ហូបអាហារ​ដែល​មានគុណ​ភាព និង​មានការ​បញ្ជាក់​គុណភាព​ច្បាស់លាស់ ដើម្បី​ធានា​ដល់​សុខមាលភាព​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ការពារ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​» ។

តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា «​ជា​ពិសេស​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ជួយ​ដល់​ការ​កាត់​បន្ថយ​ថ្លៃដើម​កសិកម្ម ជា​ពិសេស​ជួយ​សម្រួល​ដល់​បញ្ហា​ពលកម្ម​កសិកម្ម និង​កាត់​បន្ថយ​ហានិភ័យ​ដែល​បំផ្លាញ​ដោយ​សមាសភាព​ចង្រៃ​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម (​ជី​និង​ថ្នាំ​គីមី​)» ។

ចំពោះ​ការ​ចិញ្ចឹមសត្វ ក្រុមប្រឹក្សា​ធុរកិច្ច​មានការ​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​មក​កម្ពុជា​នូវ​ផលិតផល​មួយ​ចំនួន​ដែល​ជួយ​ដល់​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ពី​សារធាតុ​អា​ម៉ូ​ញាក់​ដែល​នៅ​ក្នុង​លាមក​សត្វ ការ​ណែនាំ​នូវ​ផលិតផល​ដែល​ជួយ​ដល់​ផ្នែក​ជីវ​សុវត្ថិភាព​ក្នុង​បរិវេណ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ដើម្បី​ការពារ​ជម្ងឺឆ្លង​សត្វ​នានា (​ដូច​ជា​ជម្ងឺប៉េស្ត​អាហ្វ្រិ​ក​) និង​ប្រភេទ​ផលិតផល​លាយ​ជា មួយ​ចំណី​សត្វ​ដែល​អាច​ជួយ​ផ្សាំ​ទៅ​នឹង​ជម្ងឺ​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​វ៉ាក់សាំង​ការពារ​ផង​ដែរ​។

សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កន្លង​មក​បាន​បញ្ជាក់​ថាបើ​ទោះបីជា​កម្ពុជា​រក​ឃើញ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ប៉ុន្មាន​ខេត្ត​កន្លង​មក​ក្តី តែ​ជំងឺ​នេះ​មិន​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​នោះ​ទេ ហើយ​សមាគម​ធ្លាប់​បាន​បង្ហាញ​នូវ​កង្វល់​ពាក់ព័ន្ធ​នឹង​អតិថិជន​ដែល​មួយ​ចំនួន​បញ្ឈប់​ការ​ទ​ទូល​ទាន​សាច់​ជ្រូក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​លក់​សាច់​ជ្រូក​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ