ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​៩​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​កើតឡើង​៩​លើក​(​យប់​៤​លើក​)​ស្លាប់​៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប​៧​នាក់​: ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​) ថ្មើរជើង​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធ​២​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​២​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​:​ម៉ូតូ​២​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​គ្មាន ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តស្វាយរៀង​១​លើក​ស្លាប់​២​នាក់​, ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តបាត់ដំបង​១​លើក​ស្លាប់​ស្រី​១​នាក់​, ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​, ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តស្ទឹងត្រែង​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៧៤១៥​គ្រឿង (​ម៉ូតូ​៤៨៤២​គ្រឿង​) មធ្យោបាយ​ល្មើស​២៣៩៥​គ្រឿង (​ម៉ូតូ​១៨៨១​គ្រឿង​) មធ្យោបាយ​ពិន័យ​២៣៩៥​គ្រឿង (​ម៉ូតូ​១៨៨១​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​១៥៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៤៨៤២​គ្រឿង ម៉ូតូ​ល្មើស​១៨៨១​គ្រឿង ពិន័យ​ចំនួន​សរុប​១៨៨១​ករណី (​មួក​១៥៥១​ករណី កញ្ចក់​១៧៩​ករណី បញ្ច្រាស​៧៧​ករណី ផ្សេង​ៗ៧៤​ករណី ។

លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ល្មើស​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ រថយន្ត​ចូល​គោលដៅ​២៥៧៣​គ្រឿង រថយន្ត​ល្មើស​៥១៤​គ្រឿង ពិន័យ​ស​រុ​៥៥១​ករណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ