មក​ដឹង​ពី​ប្រភព​ចំណូល​របស់​តារា​ប្រព័ន្ធ​សង្គម​ក្នុង​ប្រទេស​ចិន


ជនជាតិ​ចិន​កំពុង​តែ​រក​ប្រាក់​ចំណូល​ជា​ច្រើន​ពី​ការ​ធ្វើ​ជាតា​រា​ប្រព័ន្ធ​សង្គម ហើយ​មាន​ករណី​ខ្លះ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​តារា​សម្តែង​ល្បី​ៗ​ថែម​ទៀត​ផង ។

កញ្ញា Melilim Fu តែងតែ​នៅ​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​តាំងពី​ក្រោកពីដំណេក​ដល់​ចូល​ដំណេក​វិញ​ជា​រៀងរាល់ថ្ងៃ ។ កញ្ញា​ដែល​មាន​អាយុ ២៧​ឆ្នាំ​នេះ​មាន​បំពាក់​ជាប់​ខ្លួន​នូវ​ស្មា​ត​ហ្វូ​ន​ចំនួន ៤ ជា​រៀងរាល់ថ្ងៃ​សម្រាប់​ការ​ចែករំលែក​លើ​ប្រព័ន្ធ​សង្គម ធ្វើការ Live និង​ថតរូប​ជាដើម​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ ។

កញ្ញា​ស្ថិត​ក្នុង​ចំណោម​តារា​ប្រព័ន្ធ​សង្គម​ដែល​ល្បី​ជាងគេ​ក្នុង​ប្រទេស​ចិន ហើយ​មាន​ប្រេ​ន​ធំ​ៗ​ជា​ច្រើន​ចង់​ឲ្យ​កញ្ញា​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន ។ ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អ្នកគាំទ្រ អតិថិជន និង​ក្រុមហ៊ុន​មិនមែន​ជា​ការងារ​ងាយ​ទេ ប៉ុន្តែ​វា​បាន​ជួយ​ឲ្យ​កញ្ញា​រក​ប្រាក់​ចំណូល​ស្ទើរតែ​លើស​តារា​សម្តែង​ចិន​ដែល​ល្បី​ៗ​ទៅ​ទៀត ។ យោង​តាម​ទិន្នន័យ​ដែល​បាន​ពី CBNData បាន​ឲ្យ​ដឹង​ថា វិស័យ​តារា​អន​ឡាញ​មាន​តម្លៃ​ដល់​ទៅ ៩.២​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ ២០១៦ ខ្ពស់​ជាង វិស័យ​ភាពយន្ត​ក្នុងស្រុក​ទៅ​ទៀត ។ ឧទាហរណ៍​ដូច​ជា​កញ្ញា Zhang Dayi ដែល​ជា Influencer លើ​ប្រព័ន្ធ​សង្គម​រក​ចំណូល​បាន​ប្រមាណ​៣.២​លាន​ដុល្លារ​ពី​កម្មវិធី Live រយៈពេល​ពី​ម៉ោង​ជាដើម ។

វិស័យ​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​រហូត​មានការ​ស្ទង់​មតិ​មួយ​លើ qq.com បាន​បង្ហាញ​មក​ថា ពាក់កណ្តាល​នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​ដែល​កើត​ក្រោយ​ឆ្នាំ ១៩៩៥ ចង់រក​ចំណូល​ពី​ការ Live វី​ដេ​អូ​ខណៈ​ដែល​ការ​សិក្សា​មួយទៀត​របស់​សាកលវិទ្យាល័យ China University Media Union បាន​បង្ហាញ​ថា ៤២%​នៃ​និស្សិត​សាកលវិទ្យាល័យ​ចង់​ក្លាយជា​តារា​ប្រព័ន្ធ​សង្គម​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ។ និន្នាការ​នេះ​ឆ្លុះ​បង្ហាញ​ពី​តម្រូវការ​មួយ​នៃ​ទីផ្សារ​ផ្នែក​កម្សាន្ត​ដែល​ភាពយន្ត និង​ទូរទស្សន៍​មិន​អាច​ផ្គត់ផ្គង់​ដល់​អតិថិជន​ជា​ពិសេស​ក្នុង​ពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​កាន់តែ​កើនឡើង និង​ចំនួន​អ្នក​ដែល​មើល​ទូរទស្សន៍​មានការ​ធ្លាក់​ចុះ​ទៅ​វិញ ។

កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​តារា​ទាំងនេះ​ជោគជ័យ​ជាង​តារា​សម្តែង​ដទៃ​គឺ​សមត្ថភាព​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​ដែល​ភាគច្រើន​គិត​ថា​តារា​ទាំងនេះ​ជា​មិត្តភក្តិ​របស់​ពួក​គេ ។ តារា​ប្រព័ន្ធ​សង្គម​ដូច​ជា Melilim ចំណាយពេល​ភាគច្រើន​ជជែក​ជាមួយនឹង​អ្នកគាំទ្រ ខណៈ​ដែល​អ្នកគាំទ្រ​នឹង​ផ្ញើ​ជា​ថវិកា ឬ​អំណោយ​ឲ្យ​ទៅ​តារា​ដែល​ខ្លួន​ស្រលាញ់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ