ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​២​មន្ទីរ​គ្រោង​កៀងគរ​ប្រជាពលរដ្ឋ​ធ្វើ​រឿង​១​ក្នុង​តំបន់​ប្រាសាទព្រះខ័ន

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​គ្រោង​កៀងគរ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​បង្កើត​ឲ្យ​មាន​សហគមន៍​ទេសចរ​ដើម្បី​បម្រើ​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​នៅ​ទីនោះ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​លេង​កម្សាន្ត ព្រោះ​បច្ចុប្បន្ន​រមណីយ៍ដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មាន​អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​នៅឡើយ​ទេ​ភាគច្រើន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​នៅ​ទីនោះ​ពួក​គេ​វេច​ខ្ចប់​អាហារ​មក​ដោយ​ខ្លួនឯង ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌…

ខេត្តព្រះវិហារ ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​គ្រោង​កៀងគរ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​បង្កើត​ឲ្យ​មាន​សហគមន៍​ទេសចរ​ដើម្បី​បម្រើ​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​នៅ​ទីនោះ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​លេង​កម្សាន្ត ព្រោះ​បច្ចុប្បន្ន​រមណីយ៍ដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មាន​អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​នៅឡើយ​ទេ​ភាគច្រើន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​នៅ​ទីនោះ​ពួក​គេ​វេច​ខ្ចប់​អាហារ​មក​ដោយ​ខ្លួនឯង ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ឋិត​ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នៅ​មិន​ទាន់​មាន​កន្លែង​សម្រាប់​ផ្តល់​សេវាកម្ម​លើ​ផ្នែក​ម្ហូបអាហារ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​នៅឡើយ​ទេ ។ ភាគច្រើន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ​ពួក​គេ​តែងតែ​នាំ​គ្នា​វេច​ខ្ចប់​ម្ហូបអាហារ​ដោយ​ខ្លួនឯង​យក​ទៅ​ហូប​ចុក​ក្រោយ​ដំណើរ​កម្សាន្ត​ទស្សនា​ប្រាសាទ​រួច ។

ដូច្នេះ​ហើយ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​មន្ទីរ​វប្បធម៌ និង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ នឹង​កៀងគរ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បង្កើត​ជា​សហគមន៍​ទេសចរ​សម្រាប់​បម្រើ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​នៅ​ទីនោះ​ឲ្យ​មាន​អនាម័យ និង​មានគុណ​ភាព សម្រាប់​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ​មិន​ពិបាក​វេច​ខ្ចប់​អាហារ​ទៅ​ហូប​ដូច​មុន​ទៀត​ឡើយ ។

ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ​មានការ​ផ្តល់​សេវាកម្ម​ដូច​កន្លែង​ទេសចរណ៍​ដ៏​ទៃ​ទៀត និង​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ទទួល​សេវាកម្ម​ម្ហូបអាហារ​ប៉ុន​នោះ​ទេ ថែម​ទាំង​បាន​បង្កើន​នូវ​ប្រាក់​ចំណូល​ពី​ការ​ផ្តល់​សេវាកម្ម​មួយ​នេះ​ដល់​ប្រជា​សហគមន៍​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត ។

ជាមួយ​គ្នា​នេះ​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ការ​គ្រោង​បង្កើត​សហគមន៍​ទេសចរ​នៅ​តំបន់​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​តំបន់​នេះ​មានការ​ផ្តល់​នូវ​សេវាកម្ម​ទេសចរណ៍​លើ​ផ្នែក​ម្ហូបអាហារ​ប្រកបដោយ​គុណភាព និង​អនាម័យ​ត្រឹមត្រូវ​សម្រាប់​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ទីនោះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ