ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ៖ សកលលោក​នឹង​ឃ្លាំមើល​ការ​វិល​មក​វិញ​លោក សម រ​ង្ស៊ី ថ្ងៃ​ទី​០៩ វិច្ឆិកា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សកលលោក​នឹង​តាម​ឃ្លាំមើល​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី ។ លោកស្រី មួរ សុខ​ហួរ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សកលលោក​នឹង​តាម​ឃ្លាំមើល​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី ។ លោកស្រី មួរ សុខ​ហួរ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៧ តុលា​យ៉ាង​ដូច្នេះ​ថា​«​តំណាងរាស្ត្រ​សហព័ន្ធ​អូស្ត្រាលី Clare O’Neil ថ្លែង​ថា «​សកលលោក​នឹង​តាម​ឃ្លាំមើល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​»

លោកស្រី​បាន​ស្រង់​សម្តី​តំណាងរាស្ត្រ​សហព័ន្ធ​អូស្ត្រាលី បន្ត​ថា «​យើង​ទាមទារ​ឲ្យ​លោក សម រ​ង្ស៊ី បាន​ទទួល​នូវ​ការ​គោរព​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ ពេល​ដែល​លោក​មក​ដល់ ។ នេះ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ចំពោះ​អ្នកនយោបាយ​ដោយ​មិន​ត្រូវ​មានការ​រើសអើង​» ។

សូម​ជម្រាប​ថា ទណ្ឌិត សម រ​ង្ស៊ី បាន​ដាក់​ផែនការ​ថា នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ