ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភា្ល​ម​ដូច​បានឃើញ​ខ្មោច​គ្រវាត់​ចោល​ទៅ​ដី​ភ្លែត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​០៣​នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ឈរ​ចាត់ចែង​ចែកចាយ​គ្រឿងញៀន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ តូច​១៣ និង​ធំ​០៣​កញ្ចប់ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​០៣​នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ ខណៈ​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ឈរ​ចាត់ចែង​ចែកចាយ​គ្រឿងញៀន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ តូច​១៣ និង​ធំ​០៣​កញ្ចប់ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​៥០​នាទី​យប់ នៅ​ចំណុច​កើតហេតុ​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ តុលា នេះ​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ហើយ​នៅ​មុន​នេះ​បន្តិច ។

ជនសង្ស័យ​មាន​គ្នា​ចំនួន​០៣​នាក់​ទី​១-​ឈ្មោះ ផល សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ជ័រ សុ​ជាតិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​៣-​ឈ្មោះ ប៉ុន កុសល់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ស្ពានដែក ឃុំ​ឆ្លក់​វៀ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​៥០​នាទី​យប់ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ឈើទាល​ក៏​បាន​ទទួល​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​អ្នក​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ជាប់​ប្រឡាយ​វរៈ​១ ស្ថិត​នៅ​ភូមិ​ស្រែ​អំពិល ក៏​ឃើញ​ជនសង្ស័យ​ទាំង​បី​នាក់​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​ធ្វើការ​ជួញដូរ​គ្រឿងញៀន ។

ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍ និង​ស្រុក​បាន​ដេញ​ចាប់ធ្វើការ​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ក៏​គ្រ​វែង​គ្រឿងញៀន​ចោល​ទៅ​លើ​ដី​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​មាន​ម្សៅ​ក្រាម​.​ស​ថ្លា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ហើយ​ក៏​បាន​ឃាត់ខ្លួន​អ្នក​ទាំង​បី​នាក់​នៅ​កន្លែង​កើតហេតុ រួច​យក​ទៅ​ប៉ុស្តិ៍​ឈើទាល​សួរនាំ ។

អ្នក​ទាំង​បី​នៅ​មុខ​សមត្ថកិច្ច​បាន​សារភាព​ថា ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ តូច​១៣ និង​ធំ​០៣​កញ្ចប់​ខាងលើ​នេះ​ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន​ដោយ​ឈ្មោះ ផល សុ​ភ័​ណ្ឌ ភេទ​ប្រុស​បាន​ទិញ​ពីរ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​អាយុ​ប្រហែល​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្នុង​តំលៃ​១០០០០០០​រៀល​(​មួយ​លាន​រៀល​)​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ដើម្បី​យក​លក់​បន្ត​ដោយ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​លក់​អស់​ចំនួន​៣០​កញ្ចប់​តូច ដោយ​ក្នុង​០១​កញ្ចប់​តំលៃ​៣​ម៉ឺន​រៀល​ទៅ​បួន​៤​ម៉ឺន​រៀល រួច​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ