ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​អំបុក​ញញឹម​ខ្ជឹប​ក្រោយ​គេ​យក​អស់​ៗ​មាន​ប៉ុន្មាន​ក៏​មិន​សល់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ប្រកប​មុខរបរ​ដាល់អំបុក​ជាង​១០០​គ្រួសារ​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​រីករាយ​នៅ​ពេល​ខែ​អកអំបុក​ជិត​មក​ដល់​ជា​ពិសេស​ត្រៀម​អកអំបុក​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ​មាន​អ្នក​កម្ម​ង់​អំបុក​ច្រើន​ដោយ​គ្មាន​កំណត់​គឺ​មាន​ប៉ុន្មាន​គេ​ទិញ​យក​ទាំងអស់ ។ បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ២៦​គ្រួសារ​ភូមិ​គោក​កណ្តោល​៤៦​គ្រួសារ…

ខេត្តស្វាយរៀង ៖ អ្នក​ប្រកប​មុខរបរ​ដាល់អំបុក​ជាង​១០០​គ្រួសារ​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​រីករាយ​នៅ​ពេល​ខែ​អកអំបុក​ជិត​មក​ដល់​ជា​ពិសេស​ត្រៀម​អកអំបុក​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ​មាន​អ្នក​កម្ម​ង់​អំបុក​ច្រើន​ដោយ​គ្មាន​កំណត់​គឺ​មាន​ប៉ុន្មាន​គេ​ទិញ​យក​ទាំងអស់ ។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ផលិត​អំបុក​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ២៦​គ្រួសារ​ភូមិ​គោក​កណ្តោល​៤៦​គ្រួសារ ភូមិ​ធ្លក និង​ភូមិ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ​៣៩​គ្រួសារ ផលិត​អំបុក​ក្នុង​១​ថ្ងៃ​ក្នុង​១​គ្រួសារ​ផលិត​បាន​៤០០​ទៅ​៥០០​កំប៉ុង ហើយ​អំបុក​១​គីឡូ​១​ម៉ឺន​រៀល ។

បើ​តាម​អ្នក​ផលិត​អំបុក​ឈ្មោះ ម៉ៅ ផា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូន​លែ​ប ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អកអំបុក​គឺ​គេ​កម្ម​ង់​ទិញ​២​ពាន់​កំប៉ុង​ហើយ​នៅ​ថ្ងៃ​ទី​០២ វិច្ឆិកា លោក​ជំទាវ ម៉ែ​ន សំ​អន ប្រមូល​ទិញ​អំបុក​២៦​គ្រួសារ​ក្នុង​១​គ្រួសារ​អំបុក​១៨០​កំប៉ុង​សម្រាប់​អក​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ចំពោះ​ស្រូវ​ដាល់អំបុក​គឺ​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​១​គីឡូ​តម្លៃ​១៥០០​រៀន​ស្រូវ​មក​ពី​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ ដោយ​មាន​មាន​ឈ្មួញ​នៅ​ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​យក​មក​ផ្គត់ផ្គង់​រាល់ថ្ងៃ​ទាំង​១២​ខែ ។ ក្នុង​មួយ​គ្រួសារ​ត្បាល់​១ គឺ​ប្រើ​កម្លាំង​២​នាក់​ផលិត​ក្នុង​១​ថ្ងៃ​៥​តៅ​ស្រូវ ឬ​ស្មើ​អំបុក​៤០០​ទៅ​៥០០​កំប៉ុង ។ ហើយ​នៅ​ឃុំ​ក្រោលគោ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​ក្រោល​គោក​ម្មង់​ទិញ​អំបុក​៤​ពាន់​កំប៉ុង​សម្រាប់​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ឃុំ​ក្រោលគោ​អក​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ