ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សង្ឃឹមថា នឹង​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​

4 ឆ្នាំ មុន

ហាណូយ ៖ ហាក់ដូចជា​ការ​ដើរទៅ​មុខ​មួយ​កម្រិត​ទៀត​របស់​វៀតណាម ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម លោក Trần Tuấn Anh បាន​បង្ហាញ​ផែនការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​អា​រ៉ាប់​រួម​អេ​មី​រ៉ាត​អា​រ៉ាប់​រួម (UAE)…

ហាណូយ ៖ ហាក់ដូចជា​ការ​ដើរទៅ​មុខ​មួយ​កម្រិត​ទៀត​របស់​វៀតណាម ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម លោក Trần Tuấn Anh បាន​បង្ហាញ​ផែនការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​អា​រ៉ាប់​រួម​អេ​មី​រ៉ាត​អា​រ៉ាប់​រួម (UAE) ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ vietnamnews កាលពី​ថ្ងៃ​ពុធ ទី​១៦​ខែតុលា​ឆ្នាំ​២០១៩ ។

លោក Trần Tuấn Anh បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រ៍​នៅ​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម – អា​រ៉ាប់​រួម ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អា​រ៉ាប់​លោក Saeed Al Mansouri រួម​ជាមួយ​អង្គការ​លើកកម្ពស់​ពាណិជ្ជកម្ម​មួយ​ចំនួន និង​អាជីវកម្ម​អា​រ៉ាប់​រួម​ប្រហែល​២០​ស្ថាប័ន​សំខាន់​ៗ​។ មុខ​ជំនួញ​អា​រ៉ាប់​រួម គឺ​រួម​មានការ​នាំ​ចេញ​និង​នាំ​ចូល​នូវ​ផលិតផល​វាយនភ័ណ្ឌ ផលិតផល​កសិកម្ម ផលិតផល​កែ​ច្នៃ ថាមពល​ដំណោះស្រាយ​ការ​ព្យាបាល​កាក​សំណល់ ការ​ដឹក​ជញ្ជូន ការ​ចែកចាយ​នូវ​ការ​លក់រាយ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​។

នៅ​ក្នុង​សុន្ទរ​ក​របស់​ខ្លួន លោក​រដ្ឋមន្ត្រី Anh បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​វៀតណាម​តែងតែ​លើកទឹកចិត្ត​និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិនិយោគិន​បរទេស​រួម​ទាំង​ក្រុមហ៊ុន​នានា​មក​ពី​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​គ្រប់គ្រង​រដ្ឋ​របស់​វៀតណាម​និង​អា​រ៉ាប់​រួម​ដើម្បី​ទាញ​យក​ឱកាស​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ។

ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា​អាជីវកម្ម​អា​រ៉ាប់​រួម​គួរតែ​សិក្សាការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ថាមពល ភ័ស្តុភារ ប្រេង​ឧស្ម័ន ថាមពល​កកើត​ឡើង​វិញ និង​ការ​សន្សំ​ថាមពល​។ លោក​បាន​បញ្ជាក់​ថា​វិស័យ​ផ្សេង​ទៀត​រួម​មាន​ឧស្សាហកម្ម​គីមី ការ​ឧបត្ថម្ភ​ឧស្សាហកម្ម​ផលិតកម្ម​វត្ថុធាតុដើម ផលិតកម្ម​កែ​ច្នៃ​អាហារ​និង​សំណង់ ឧទ្យាន​ឧស្សាហកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ដែល​មាន​សក្តានុពល​មួយ​ចំនួន​របស់​វៀតណាម ដូច​ជា​តំបន់​ខ្ពង់រាប​កណ្តាល​ខាងត្បូង​និង​និរតី ។

នៅ​ក្នុង​វេទិកា​នោះ​ស្តេច​ស៊ុ​ល​តង់​ប៊ី​ន​សា​អ៊ី​អា​ម៉ា​ន់​សួ​រី (Sultan bin Saeed Al Mansouri) បាន​ថ្លែង​ថា​លោក​កោតសរសើរ​ចំពោះ​សក្តានុពល​នៃ​ទីផ្សារ​របស់​វៀតណាម​និង​ឱកាស​ធុរកិច្ច​ក្នុង​កំឡុង​ពេល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាម ។

លោក​បាន​និយាយ​ថា លើស​ពី​នេះ​ការ​ចូលរួម​របស់​វៀតណាម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ជា​ច្រើន​នឹង​នាំ​មក​នូវ​ឱកាស​ជា​ច្រើន​និង​បើក​ទីផ្សារ​របស់​ខ្លួន​សម្រាប់​អាជីវកម្ម​ពី​ប្រទេស​ដទៃ​ទៀត​មក​វិនិយោគ​រួម​ទាំង​ប្រទេស​អា​រ៉ាប់​រួម ។

បើ​តាម​លោក​រដ្ឋមន្ត្រី Mansouri ភាគី​ទាំង​ពីរ​គួរតែ​បន្ត​គាំទ្រ​សកម្មភាព​នានា​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ក៏​ដូច​ជា​ភ្ជាប់​សហគមន៍​ពាណិជ្ជកម្ម​។ នៅ​ក្នុង​វេទិកា​ធុរកិច្ច​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​និង​ក្រសួង​សេដ្ឋកិច្ច​របស់​អា​រ៉ាប់​រួម​ពាណិជ្ជកម្ម​ធុរកិច្ច​វៀតណាម​និង​អា​រ៉ាប់​រួម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម ។

នា​ពេល​កន្លង​មក​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មាន​វិធាន​ការណ៍​ជាក់លាក់​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​ពិសេស​ពាណិជ្ជកម្ម​។ អាជីវកម្ម​របស់​វៀតណាម​និង​អា​រ៉ាប់​រួម​បាន​ចូលរួម​ចំណែក​កាន់តែ​ច្រើន​ឡើង​ៗ ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ។

ស្ថិតិ​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដោយ​ឈាន​ដល់ ៥,៦៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៨ កើនឡើង​១,៣​ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ តួលេខ​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ៤,២៦​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ពោល​គឺ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ។

លោក Anh បាន​និយាយ​ថា «​វៀតណាម​មាន​ផលិតផល​ប្រកួតប្រជែង​មួយ​ចំនួន​ដែល​មានគុណ​ភាព​និង​តម្លៃ​មាន​ស្ថេ​រ​ភាព រួម​មាន​សម្លៀក​បំពាក់​វាយ​ន​ភណ្ឌ ផលិតផល​ឈើ ទូរស័ព្ទ​ចល័ត កុំព្យូទ័រ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​និង​ស្បែកជើង​ដែល​មាន​សក្តានុពល​នាំ​ចេញ​នៅ​បណ្តា​ប្រទេស​អា​រ៉ាប់​និង​ឈូង​សមុទ្រ​ផង​ដែរ​» ។

សម្រាប់​អា​រ៉ាប់​រួម​អេ​មី​រ៉ាត​វិញ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភព​នៃ​ផលិតផល​សារធាតុ​គីមី​រាវ ចំណី​សត្វ​និង​ទំនិញប្រើប្រាស់​ដែល​វៀតណាម​ក៏​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ​។ មន្ត្រី​វៀតណាម​បាន​កត់​សម្គាល់ថា​វៀតណាម​ជាមួយនឹង​ការ​ពង្រីក​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថេ​រ​ភាព​ពី​រង្វង់ ៦.៥ ភាគរយ ទៅ​៧​ភាគរយ និង​អត្រាកំណើន​នៃ​ការ​នាំ​ចេញពីរ​ខ្ទង់​គឺជា​ទីផ្សារ​កំពុង​រីក​ចម្រើន​ហើយ​ក៏​ជា​ឱកាស​សម្រាប់​អាជីវកម្ម​បរទេស​រួម​ទាំង​ក្រុមហ៊ុន​អា​រ៉ាប់​រួម​ដើម្បី​ទាញ​យក​ផល​ចំណេញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ