ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា និង​បៀតបៀន​នៅ​កន្លែង​ការងារ ជា​កត្តា​រាំងស្ទះ​ផលិតភាព​ការងារ និង​សុខុមាលភាព​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​លើក​ឡើង​ថា អំពើ​ហិង្សា និង​ការ​បៀតបៀន​នៅ​កន្លែង​ការងារ គឺជា​កត្តា​រាំងស្ទះ​ដល់​ផលិតភាព​ការងារ និង​សុខុមាលភាព​របស់​កម្មករនិយោជិត…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​លើក​ឡើង​ថា អំពើ​ហិង្សា និង​ការ​បៀតបៀន​នៅ​កន្លែង​ការងារ គឺជា​កត្តា​រាំងស្ទះ​ដល់​ផលិតភាព​ការងារ និង​សុខុមាលភាព​របស់​កម្មករនិយោជិត ។ ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដី​ពី​ការងារ​របស់​ស្ត្រី​នៅ​កន្លែងធ្វើការ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បង្ការ និង​លុប​បំបាត់​បញ្ហា​នេះ​ចេញពី​ពិភព​ការងារ​ក៏​ដូច​ជា ចេញពី​សង្គម​ជាតិ​ទាំងមូល ។

ជាក់ស្ដែង រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជា​ច្រើន និង​អនុវត្ត​ទាំង​បទដ្ឋាន​ជាតិ​-​អន្តរជាតិ ព្រមទាំង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ជា​ពិសេស​ជាមួយ​អង្គការ​នានា ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត​ជា​ស្ត្រី និង​បាន​សហការ​ដាក់​ចេញ​ជា​គោលការណ៍​បង្ការ និង​ទប់ស្កាត់​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ប្រភេទ​នៅ​ក្នុង​កន្លែងធ្វើការ ។

លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​តំណាង​អង្គការ​ឃែ​រ និង​គម្រោង​ការងារ​ល្អ​ប្រសើរ​ដែល​បាន​បញ្ជាក់​ថា បញ្ហា​អំពើ​ហិង្សា និង​ការ​បៀតបៀន​នៅ​កន្លែង​ការងារ​កើតឡើង​ពី​មូលហេតុ​ច្រើន​យ៉ាង​ដែល​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅ​ក្នុង​បណ្តាញ​នៃ​ការ​ផ្គត់ផ្គង់​ជាស​កល (Global Supply Chain) ដែល​រួម​មាន​កម្មករនិយោជិត និយោជក ម្ចាស់​រោងចក្រ អ្នកបញ្ជា​ទិញ សហជីព រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ។ ជាមួយ​គ្នា​នោះ​ដែរ លោក អ៊ិ​ត សំ​ហេង បាន​បង្ហាញ​ការ​សង្ឃឹមថា អង្គ​សិក្ខាសាលា​ទាំងមូល​នឹង​ចូលរួម​កិច្ច​ពិភាក្សា​យ៉ាង​ផុលផុស ដើម្បី​ស្វែង​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​បញ្ហា​ចំពោះ​មុខ និង​សហការ​គ្នា​ប្រកបដោយ​សុ​ឆន្ទៈ ក្នុង​ការ​សម្រេច​ឱ្យ​បាន​គោលដៅ​រួម​ក្នុង​ការ​ការពារ​កម្មករនិយោជិត ជា​ពិសេស​ស្ត្រី ពី​អំពើ​ហិង្សា និង​ការ​បៀតបៀន​នៅ​កន្លែង​ការងារ ។

ដើម្បី​ឱ្យ​សិក្ខាសាលា​នេះ​ដំណើរការ​ទៅ​ដោយ​រលូន ប្រកបដោយ​ប្រសិទ្ធភាព ឯក​លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​ជូន​ជា​អនុសាសន៍​មួយ​ចំនួន​ដូច​ខាងក្រោម ១- អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ប្រភេទ​នៅ​កន្លែង​ការងារ គឺជា​ជំងឺ​ដែល​ចាំបាច់​ត្រូវ​តែ​ព្យាបាល ។ ២- គ្រប់​ភាគី​ត្រូវ​តែ​ចូលរួម ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ប្រភេទ​នៅ​កន្លែង​ការងារ ។ ៣- សហជីព អង្គការ​សង្គម​ស៊ី​វិល គឺជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ