មន្ត្រី​ជំនាញ​ចុះ​ដល់​កន្លែង​ផ្ទាល់​គ្រោង​រៀបចំ​«​ទឹកធ្លាក់​ចាក់​អង្រែ​»​ឱ្យ​ល្បី !


ខេត្តព្រះវិហារ ៖ មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ចុះ​សិក្សា​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ចាក់​អង្រែ ​លើ​ខ្នងភ្នំ​ត្បែងមានជ័យ ក្នុង​សហគមន៍​សេដ្ឋកិច្ច​រុងរឿង​ឋិត​ក្នុងភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បី​រៀបចំ​កន្លែង​នេះ​ឲ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​មក​លេង​កម្សាន្ត​ច្រើន ។

លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា តំបន់​ធម្មជាតិ​ទឹកធ្លាក់​ចាក់​អង្រែ​លើ​ខ្នងភ្នំ​ត្បែងមានជ័យ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​រុងរឿង​ឋិត​ក្នុងភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ កន្លង​ទៅ​តំបន់​នេះ​ពុំ​ធ្លាប់​មាន​អ្នក​ស្គាល់​នៅឡើយ​ទេ​ទើបតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សហគមន៍​សេដ្ឋកិច្ច​រុងរឿង​បាន​បង្កើត​ឡើង និង​បាន​រៀបចំ​ឲ្យ​មាន​ទីតាំង​ឡើង​ភ្នំ​ត្បែង​ឆ្ពោះទៅ​កាន់​តំបន់​ទឹកធ្លាក់​នៅ​លើ​ភ្នំ​ត្បែង​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មានការ​ចាប់អារម្មណ៍​បាន​ចូល​មក​លេង​កម្សាន្ត​ជា​ហូរហែរ ។

លោក​បាន​ទទួលស្គាល់​ថា មក​ដល់​ពេល​នេះ​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ​នៅ​មិន​ទាន់​មានការ​រៀបចំ​ត្រឹមត្រូវ​នៅឡើយ​ទេ ទាំង​ផ្លូវ​ធ្វើ​ដំណើរ​ឡើង​មានការ​លំបាក​ការ​លក់ដូរ​ម្ហូបអាហារ ទាំង​អនាម័យ​បរិស្ថាន និង​បង្គន់​អនាម័យ​ជាដើម ។

ទោះជា​បែប​នេះ​ក្តី​លោក​ថា បន្ទាប់​ពី​មន្ទីរ​ជំនាញ និង​ក្រុមការងារ​ថ្នាក់​ជាតិ​ដែល​បាន​ចុះ​មក​សិក្សា​ផ្ទាល់ នៅ​លើ​ទីតាំង​តំបន់​អេកូ​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់​លើ​ភ្នំ​ត្បែង​នេះ​នៅ​ឆ្នាំ​២០២០ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​ទីនោះ​បង្កើត​ជា​កញ្ចប់​ដំណើរ​កម្សាន្ត​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​មក​កាន់​តំបន់​ទឹកធ្លាក់​លើ​ភ្នំ​ត្បែង ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ចាក់​អង្រែ លើ​ភ្នំ​ត្បែង មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​ប្រមាណ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ទៅ​ដល់​ជើងភ្នំ និង​បន្ត​ធ្វើ​ដំណើរ​ពី​ជើងភ្នំ​ឡើង​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​មួយ​នេះ​ដោយ​ដើរ​ថ្មើរជើង​ឡើង​កាត់​តាម​ផ្ទាំង​ថ្ម រអាង និង​ព្រៃឈើ​ប្រមាណ​ជិត​៨​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់​ទឹកធ្លាក់​ចាក់​អង្រែ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ