ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ជុងក្រោយ​ម្ចាស់​ផ្ទះប្តឹង​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​បុរស​រង​គ្រោះ​ម្នាក់​ថា មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ចូល​លួច​យក​ឈើ​ធ្នង់​ចំនួន​៨​ដុំ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​សំរោង…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​បុរស​រង​គ្រោះ​ម្នាក់​ថា មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ចូល​លួច​យក​ឈើ​ធ្នង់​ចំនួន​៨​ដុំ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ម៉ឹក វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ​ឈ្នៀង សុ​គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​គៀប ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ពិល ខេត្តឧត្តរមានជ័យ និង​៣-​ឈ្មោះ​ឆែម សា​រួម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង (​ជា​អ្នក​ទទួលផល​ចោរកម្ម​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​រី ប៊ូ​និ​ត ហៅ​កាប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទី​លំ នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កំលាំង​អធិការ​ក្រុង​សំរោង​បាន​ទទួល​ព័ត៌មាន​និង​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ថា​ មាន​ជន​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​លួច​យក​ឈើ​ធ្នង់ចំនួន​៨​ដុំ ។ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ខាងលើ​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​ខ្ញុំបាទ​ឧត្តមសេនីយ៍ត្រី​ឡឹ​ក សុខា បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ ក្នុង​នោះ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​អ្នក​ធ្វើ​សកម្មភាព​លួច និង​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជន​ស​ង្ស​យ័​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​យក​ឈើ​ធ្នង់​ប្រាកដ​មែន ។ ចំណែក​ជន​ស​ង្ស​យ័​ម្នាក់​ដែល​ទទួលផល​ចោរកម្ម​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ឈើ​ពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ និង​ដឹង​ថា​ឈើ​ធ្នង់​នោះ​បាន​មក​ពី​អំពើ​លួច​ប្រាកដ​មែន​។

ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ខាងលើ​ខាងលើ សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ធ្នង់​ដែល​ជា​វត្ថុ​តាង​ចំនួន​៧​ដុំ ចំណែក​១​ដុំ​ទៀត​ត្រូវ​ជន​ស​ង្ស​យ័​ម្នាក់​ដែល​ជា​អ្នក​ទទួលផល​ចោរកម្មយកទៅ​ច្រៀក​កែ​​ច្នៃ​​អស់​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ