ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​តែ​១​កំប៉ុង ត្រូវ​រង្វាន់​ដល់​ទៅ ១០០​លាន​រៀល​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​មានឈ្មោះ ហួ​ន វិ​ចិ​ត្រា រៀន​នៅ​ថ្នាក់​ទី​១០ នៃ​អនុ​វិទ្យាល័យ​ត្នោត​ជុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ធ្លក ស្រុក​ទ្រាំង…

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​មានឈ្មោះ ហួ​ន វិ​ចិ​ត្រា រៀន​នៅ​ថ្នាក់​ទី​១០ នៃ​អនុ​វិទ្យាល័យ​ត្នោត​ជុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ។

ថ្លែងប្រាប់​ក្រុមការងារ ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​ដល់​លំនៅ​ដ្ឋា​ន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ យុវ​សិស្ស​រូប​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ស្ទើរតែ​រាល់ថ្ងៃ បន្ទាប់​ពី​ត្រឡប់​មក​ពី​រៀន ប្អូន​តែង​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទទួលទាន ព្រោះ​មាន​រសជាតិ​ឆ្ងាញ់​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នេះ គឺ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​មក​ពី​រៀន​វិញ ប្អូន​បាន​ទិញ ភេសជ្ជៈ ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ទទួលទាន លុះ​ពេល​គាស់ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ ប្អូន​ពិតជា​រំភើប​ជា​ខ្លាំង ហើយ​បាន​ស្រែកហៅ​ឪពុក​ម្តាយ និង​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល និង​ទូរស័ព្ទ​ផ្តល់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ យុវ​សិស្ស​រូប​នេះ​បាន​បន្ត​ទៀត​ថា សម្រាប់​ទឹកប្រាក់​១០០​លាន​រៀល​នេះ ប្អូន​នឹង​ប្រគល់​ជូន​ម្ដាយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទាំងអស់​។

ដោយឡែក​អ្នកស្រី ស៊ឹង វណ្ណៈ ដែល​ត្រូវជា​ម្ដាយ​របស់​យុវ​សិស្ស​ខាងលើ​នេះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ចំពោះ​ជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក ដោយសារ​តែ​ខ្លួន​មានមុខរ​បរជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​ប្ដី​មានមុខរ​បរជា​ជាងសំណង់​។ ចំពោះ​ទឹកប្រាក់​១០០​លាន​រៀល​ដែល​ទទួល​បាន​ពី​ខា​រ៉ា​បាវ​នៅ​ពេល​នេះ គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​គ្រួសារ​ខ្លាំង​ណាស់ ដែល​បន្ទាប់​ពី​ទទួល​បាន​ថវិកា​រង្វាន់​នេះ អ្នកស្រី​នឹង​យក​ទៅ​សង់បំណុល​គេ ហើយ​ទុក​មួយ​ចំនួន​បង្កើត​អាជីវកម្ម​លក់ដូរ​នៅផ្ទះ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ទៅ​ថ្ងៃ​អនាគត

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ